ហេតុអ្វីបានជាជីវិតរបស់ខ្ញុំទៅជាយ៉ាងនេះ? (សម្លេងសត្វ និងជួង) ពិភពលោកទៅជាយ៉ាងនេះ ក៏ព្រោះតែយើងទាំងអស់គ្នា (សម្លេងជួង) ហើយយើងគឺជាអិ្វដែលយើងប្រព្រឹត្តិ ក៏ព្រោះតែ កម្ម ចំណងកម្មពីអតីតកាល និងអនាគត (សំលេងសត្វយំ សំលេងជួង និងឆ្កែព្រុស) ការទូន្មានពី ព្រះ អាចន្ទ ទិបប៉ាកន សុខិតុ រៀងរាល់ព្រឹក យើងភ្ញាក់ពីដំណេក ដល់ថ្ងៃថ្មី ប៉ុន្តែ រៀងរាល់ព្រឹក យើងក៏ភ្ញាក់ពីដំណេក ដល់ជីវិតចាស់ជរារបស់យើង ចំពោះជីវិតដែលយើងបង្កើត។ (សម្លេងលោកសង្ឃដើរក្នុងព្រៃ) សប្តាហ៍មុន ឆ្នាំមុន ជាតិមុន នេះគឺជាកម្មរបស់យើង យើងមិនអាចចៀសផុតឡើយ ជាកម្មរបស់យើង (សម្លេងសូត្រធម៌) កម្មជាពាក្យសំស្រ្កឹត មានន័យថា " អំពើ " យើងអាចមើលឃើញកម្មរបស់យើងខ្លះៗយ៉ាងងាយ ដោយគិតពីអ្វីដែលយើងបានប្រព្រឹតិ្ត កាលពីម្សិលមិញ ឆ្នំាមុន កាលនៅពីក្មេង ឬជីវិតចុងក្រោយរបស់យើង បើសិនជាយើងចងចាំរឿងទាំងនោះ អ្វីដែលយើងប្រព្រឹត្តិ នេះជាកម្មរបស់យើង វាបានក្លាយជាជីវិតរបស់យើង បច្ចុប្បន្ន កម្មគឺជាអ្វីដែលយើងប្រព្រឹតិ្ត ព្រះពុទ្ធមានពុទ្ធដីការថា "ជីវិតគឺជាទុក្ខ" ជារឿយៗយើងតែងបង្កើតទុក្ខ សម្រាប់ខ្លួនយើង ឬសម្រាប់អ្នកដទៃ យើងដឹងរឿងទាំងនោះ យើងនិយាយរឿងអាក្រក់ យើងឆេវឆាវ យើងឈឺចាប់ កម្មដែលយើងបង្កើតទុក្ខ យើងពិតជាបានបង្កើតទុកជុំវិញខ្លួនយើង នេះមានន័យថាយើងបំពេញពិភពរបស់យើងជាមួយនឹងទុក្ខ តើយើងរំពឹងថានឹងអាចស្វែងរកអ្វីផ្សេងក្នុងពិភពលោកនេះ ក្រៅពីទុក្ខវេទនាដោយរបៀបណា? យើងនឹងស្វែងរកអ្វីមួយដែលពិតប្រាកដពីអ្វីដែលបានផ្តល់ ជូនកាលពីមុន យើងអាចបង្កើតអំពើបាបដោយខ្លួនឯង ប៉ុន្តែយើងក៏បង្កើតអំពើល្អផងដែរ កម្ម ស្ថានសួគ៍ និងស្ថាននរក (មនុស្សជជែកគ្នានៅផ្សារ និងសម្លេងចរាចរណ៍) អ្វីដែលយើងឃើញនៅក្នុងចក្រវាឡ៍នេះ គឺមានហេតុ និង ផល គ្មានអ្វីកើតឡើងប្រាសចាកពីហេតុ និងផលនោះទេ ច្បាប់ហេតុ និងផលក៏បានកើតឡើង ចំពោះវាសនារបស់យើង ចំពោះផ្លូវដែលជីវិតរបស់វិវត្ត អ្វីដែលប្រព្រឹត្តិ អ្វីដែលយើងគិត នឹងមានផលលើជីវិតរបស់យើង ទោះបីតិចតួចក្តី គំនិត និងអារម្មណ៍របស់យើង បង្កើតពិភពលោកនៅក្នុងជីវិតរបស់យើង សំដី និងអំពើ កើតឡើងជុំវិញយើង យើងកំពុងបង្កើតរូបរាងពិភពលោករបស់យើង ហើយយើងកំពុងបង្កើតរូបរាងដល់ជីវិតរបស់យើង ម្តងបន្ទិចៗ ដោយសារមានហេតុ ទើបមានផល កម្ម ជាហេតុ និងផល (សត្វយំ) អ្វីដែលយើងប្រព្រឹតិ្ត និងគិត បានបង្កើតរូបរាង ម្តងបន្ទិចៗ ទៅជា ការលោភៈ និង ទោសៈ ឬក្តីស្រឡាញ់ និងសប្បុរស យើងអាចបន្ថែមការឈឺចាប់នៅក្នុងពិភពរបស់យើង ឬ យើងអាចចៀសវាងពីការទុក្ខវេទនានោះ វាធ្លាក់មកលើខ្លួនយើង កម្មដែលយើងបានធ្វើ ដូចនេះអំពើរបស់យើងមានផលផ្ទាល់លើពិភពរបស់យើង ខ្លួនយើង រួមទាំងអ្នកដទៃផងដែរ ដោយសារព្រះពុទ្ធមើលឃើញថាអ្វីទាំងអស់គឺ វាជារបស់តែមួយ មិនអាចបំនបែកបាន អ្វីទាំងអស់មានទំនាក់ទំនងគ្នា យើងទាំងអស់គ្នាក៏មានទំនាក់ទំនងគ្នា អនាគតរបស់យើង និងអ្នកដទៃ វាមានអន្តរកម្មដូចជាកង់រទេះ ពួកវាគឺតែមួយ កម្មក៏អញ្ចឹងដែរ (បក្សីយំ សំលេងព្យាណូ) ចូរមើលជីវិតរបស់យើងដូចជាសួនច្បារ បើសិនជាយើងយកចិត្តទុកដាក់ចំពោះវា វានឹងមានសំរស់ ក្រៅពីនេះ វាត្រូវការពេលវេលា និងការប្រឹងប្រែង (ទឹកហូរ) ហើយម្យ៉ាងទៀតមានវត្ថុជាច្រើននៅក្នុងសួនច្បារនេះ លើសពីការត្រួតត្រា អាកាសធាតុ រដូវ ឬអាចជាអ្នកដទៃទៀត ដែលមានបំណងផ្សេងៗខុសពីយើង ប៉ន្តែ ក្រោយមកគឺយើងជាម្ចាស់សួននោះ យើងនឹងមើលថែសួននោះ ថាវានឹងស្អាតប៉ុណ្ណា កម្ម ជាពេលវាលា និងការប្រឹងប្រែង (សត្វយំ និងមនុស្សសូត្រធម៌) ជីវិតយើងបច្ចុប្បន្ន គឺកើតឡើងដោយកម្ម មិនអាចចៀសបានឡើយ ពីព្រោះយើងបង្កើតទុក្ខពីអតីតកាល នឹងមានទុក្ខទៅថ្ងៃមុខ អនាគតគឺវាកើតឡើងដោយសារតែអតីតកាល យូរមកហើយ យើងបំពេញ ពិភពរបស់យើងដោយ ទោសៈ និងលោភៈ ហើយឥឡូវនៅតែមាន ឧទាហរណ៍ ការប្រតិកម្មតប និងអារម្មណ៍ របស់អ្នកនៅជុំវិញយើង តាមស្ថានភាពផ្សេងៗ ទុក្ខដែលយើងបានសាងឡើងកាលពីមុន នឹងបង្កើតទុក្ខថ្មីថែមទៀត ទុក្ខកម្ម បង្កើតទុក្ខ ដូចនេះ តើពិតជាមានវិធីចៀស ពីទុក្ចទៅថ្ងៃមុខទេ? គឺពិតជាមាន