[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:06.48,0:00:07.51,Default,,0000,0000,0000,,[សាកលវិទ្យាល័យស្ទែនហ្វដ www.stanford.edu] Dialogue: 0,0:00:07.51,0:00:13.32,Default,,0000,0000,0000,,អ្នកអធិប្បាយ៖ កម្មវិធីនេះនាំមកជូនលោកអ្នកដោយ សាកលវិទ្យាល័យស្ទែនហ្វដ។ \Nសូមចូលមើលវិបសៃថ៍យើងខ្ញុំនៅ stanford.edu។ Dialogue: 0,0:00:15.06,0:00:21.53,Default,,0000,0000,0000,,[សំលេងទះដៃ] Dialogue: 0,0:00:21.53,0:00:22.84,Default,,0000,0000,0000,,ស្ទីវចប៖ សូមអរគុណ។ Dialogue: 0,0:00:24.96,0:00:26.82,Default,,0000,0000,0000,,[ស្ទីវចប៖ ប្រធានប្រតិបត្តិក្រុមហ៊ុនអេបផលនិងភិចសារជីវចល] Dialogue: 0,0:00:27.03,0:00:32.13,Default,,0000,0000,0000,,ចប៖ថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងពិធីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដ៏ឆ្នើមមួយលើលោក របស់អ្នកទាំងអស់គ្នា។ Dialogue: 0,0:00:32.13,0:00:35.38,Default,,0000,0000,0000,,[សំលេងហ៊ោ] Dialogue: 0,0:00:35.69,0:00:45.57,Default,,0000,0000,0000,,តាមពិតទៅ ខ្លួនខ្ញុំផ្ទាល់មិនធ្លាប់បញ្ចប់ការសិក្សាពីមហាវិទ្យាល័យទេ។ នេះជាឱកាសតែមួយគត់ដែលខ្ញុំបាននៅក្បែរពិធីបញ្ចប់ការសិក្សាបំផុត។ Dialogue: 0,0:00:46.10,0:00:47.69,Default,,0000,0000,0000,,[សំលេងសើច] Dialogue: 0,0:00:47.95,0:00:54.27,Default,,0000,0000,0000,,ថ្ងៃនេះ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានូវរឿងរ៉ាវចំនួន៣អំពីជីវិតខ្ញុំ។ តែប៉ុណ្ណឹងទេ។ គ្មានអ្វីអស្ចារ្យទេ។ គ្រាន់តែរឿង៣ប៉ុណ្ណោះ។ Dialogue: 0,0:00:55.48,0:00:59.04,Default,,0000,0000,0000,,រឿងទីមួយ គឺនិយាយពីការតភ្ជាប់ចំនុច។ Dialogue: 0,0:01:00.71,0:01:08.20,Default,,0000,0000,0000,,បន្ទាប់ពីចូលរៀននៅសាកលវិទ្យាល័យរីដបាន៦ខែខ្ញុំបានព្យួរការសិក្សា។ ប៉ុន្តែខ្ញុំនៅទៅរៀនរយៈពេល១៨ខែទៀត មុនពេលដែលខ្ញុំរត់ចោលសាលាពិតប្រាកដ។ Dialogue: 0,0:01:09.10,0:01:10.83,Default,,0000,0000,0000,,តើហេតុអ្វីបានជាខ្ញុំព្យួរការសិក្សា? Dialogue: 0,0:01:12.18,0:01:13.95,Default,,0000,0000,0000,,ដើមហេតុ គឺគួររំលឹកតាំងពីពេលខ្ញុំមិនទាន់កើត។ Dialogue: 0,0:01:15.10,0:01:21.27,Default,,0000,0000,0000,,ម្ដាយបង្កើតរបស់ខ្ញុំជានិស្សិតអនុបណ្ឌិត វ័យក្មេង និងមិនបានរៀបការ។ ហេតុនេះគាត់បានសំរេចចិត្តដាក់ខ្ញុំអោយក្លាយជាកូនចិញ្ចឹមរបស់គេ។ Dialogue: 0,0:01:22.10,0:01:25.99,Default,,0000,0000,0000,,គាត់ប្រាថ្នាអោយអ្នកដែលទទួលខ្ញុំចិញ្ចឹម គួរតែជាអ្នកដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Dialogue: 0,0:01:25.99,0:01:30.67,Default,,0000,0000,0000,,ហេតុនេះគាត់បានរៀបចំអោយប្ដីប្រពន្ធមេធាវីមួយគូទទួលយកខ្ញុំទៅចិញ្ចឹម ពេលដែលខ្ញុំកើតមកភ្លាមៗ។ Dialogue: 0,0:01:31.58,0:01:36.54,Default,,0000,0000,0000,,តែពេលដែលខ្ញុំកើតចេញមក ពួកគេបានសំរេចចិត្តជាចុងក្រោយថា ពួកគេចង់បាននោះគឺកូនស្រី។ Dialogue: 0,0:01:37.65,0:01:42.35,Default,,0000,0000,0000,,ហេតុនេះឪពុកម្ដាយ(ចិញ្ចឹមរបស់ខ្ញុំ ដែលមានឈ្មោះក្នុងបញ្ជីរង់ចាំ បានទទួលទូរស័ព្ទមួយទាំងកណ្ដាលអាធ្រាត ដែលសួរថា៖ Dialogue: 0,0:01:43.19,0:01:49.20,Default,,0000,0000,0000,,«យើងមានកូនង៉ែតប្រុស ដែលយើងមិនបានរំពឹងទុក តើអ្នកត្រូវការវាទេ?» ពួកគាត់ឆ្លើយភ្លាមថា «ចង់បាន»។ Dialogue: 0,0:01:50.63,0:01:58.25,Default,,0000,0000,0000,,ម្ដាយបង្កើតរបស់ខ្ញុំ ក្រោយមកបានដឹងថា ម្ដាយរបស់ខ្ញុំមិនធ្លាប់ដែលរៀនចប់ថ្នាក់បរិញ្ញាប័ត្រ ហើយឪពុករបស់ខ្ញុំក៏មិនដែលបានរៀនចប់វិទ្យាល័យ។ Dialogue: 0,0:01:58.78,0:02:02.12,Default,,0000,0000,0000,,គាត់បានបដិសេធមិនព្រមស៊ីញ៉េលើកិច្ចព្រមព្រៀងប្រគល់កូនអោយចិញ្ចឹម។ Dialogue: 0,0:02:03.28,0:02:11.68,Default,,0000,0000,0000,,ប៉ុន្មានខែក្រោយមក គាត់ក៏បានប្ដូរចិត្តវិញ ពេលដែលឪពុកម្ដាយរបស់ខ្ញុំបានសន្យាថានឹងបញ្ជូនខ្ញុំទៅមហាវិទ្យាល័យ។ នេះជាចំនុចចាប់ផ្ដើមរបស់ជីវិតខ្ញុំ។ Dialogue: 0,0:02:13.65,0:02:21.45,Default,,0000,0000,0000,,១៧ឆ្នាំក្រោយ ខ្ញុំបានចូលរៀនថ្នាក់បរិញ្ញា។ ប៉ុន្តែ ខ្ញុំបានជ្រើសរើសសាកលវិទ្យាល័យដ៏ថ្លៃប្រហែលស្ទែនហ្វដ ដោយមិនបានគិតគូរអោយបានដឹតដល់។ Dialogue: 0,0:02:22.21,0:02:26.58,Default,,0000,0000,0000,,ឪពុកម្ដាយខ្ញុំដែលស្ថិតក្នុងវណ្ណៈពលករ បានចំណាយប្រាក់សន្សំទាំងអស់សំរាប់បង់ថ្លៃសាលាអោយខ្ញុំ។ Dialogue: 0,0:02:27.30,0:02:30.18,Default,,0000,0000,0000,,បន្ទាប់ពីនៅទីនោះ៦ខែ ខ្ញុំមិនអាចមើលឃើញតំលៃអ្វីពីទីនោះទេ។ Dialogue: 0,0:02:30.46,0:02:35.93,Default,,0000,0000,0000,,ខ្ញុំមិនដឹងពីអ្វីដែលខ្លួនចង់ធ្វើនៅក្នុងជីវិត ហើយក៏មិនដឹងថាតើសាកលវិទ្យាល័យអាចនឹងជួយខ្ញុំរកឃើញអ្វីដែលខ្ញុំចង់ធ្វើដោយរបៀបណា។ Dialogue: 0,0:02:36.58,0:02:40.85,Default,,0000,0000,0000,,អញ្ចឹងហើយ ខ្ញុំនៅតែចំណាយប្រាក់សន្សំក្នុងមួយជីវិតរបស់ឪពុកម្ដាយខ្ញុំទៅលើវា។ Dialogue: 0,0:02:42.32,0:02:46.79,Default,,0000,0000,0000,,ហេតុនេះខ្ញុំបានសំរេចចិត្តព្យួរការសិក្សា និងជឿថាលទ្ធផលចុងក្រោយនឹងមិនអីទេ។ Dialogue: 0,0:02:47.41,0:02:52.25,Default,,0000,0000,0000,,វាជារឿងគួរអោយខ្លាចណាស់នាពេលនោះ ប៉ុន្តែបើងាកមើលទៅពេលនោះវិញ វាជាការសំរេចចិត្តដ៏ត្រឹមត្រូវបំផុតមួយរបស់ខ្ញុំ។ Dialogue: 0,0:02:52.94,0:02:53.99,Default,,0000,0000,0000,,[សំលេងសើច] Dialogue: 0,0:02:54.07,0:02:59.07,Default,,0000,0000,0000,,ចាប់ពីនាទីដែលខ្ញុំផ្អាកការសិក្សា ខ្ញុំអាចឈប់ទៅរៀនមុខវិជ្ជាណាដែលខ្ញុំមិនចាប់អារម្មណ៍ Dialogue: 0,0:02:59.50,0:03:03.50,Default,,0000,0000,0000,,និងចាប់ផ្ដើមដើររៀនមុខវិជ្ជាណាដែលមើលទៅគួរចាប់អារម្មណ៍។ Dialogue: 0,0:03:04.58,0:03:13.82,Default,,0000,0000,0000,,អ្វីៗមិនមែនឡូយទាំងអស់នោះទេ។ ខ្ញុំគ្មានបន្ទប់ក្នុងន្តេរវិសិកដ្ឋាន ហេតុនេះខ្ញុំត្រូវគេងលើកំរាលឥដ្ឋក្នុង បន្ទប់មិត្តភក្ដិ។ ខ្ញុំយកដបខូកទៅហាងដូរយកប្រាក់តំកល់៥សេនមកវិញ ដើម្បីបានលុយទិញម្ហូប។ Dialogue: 0,0:03:14.40,0:03:21.31,Default,,0000,0000,0000,,ហើយខ្ញុំធ្លាប់ដើរ៧ម៉ៃល៍កាត់ក្រុង រាល់យប់ថ្ងៃអាទិត្យ ដើម្បីទៅហូបអាហារសមរម្យនៅព្រះវិហារហរិគ្រិស្នា។ Dialogue: 0,0:03:21.72,0:03:23.21,Default,,0000,0000,0000,,ខ្ញុំចូលចិត្តធ្វើបែបនេះ។ Dialogue: 0,0:03:23.58,0:03:29.72,Default,,0000,0000,0000,,ហើយអ្វីដែលខ្ញុំធ្វើដោយស្ដាប់តាម ភាពចង់ដឹងចង់លឺ និងវិចារណញាណ បានក្លាយជារបស់ដ៏មានតំលៃមិនអាចកាត់ថ្លៃបាននាពេលក្រោយមកក្នុងជីវិតខ្ញុំ។ Dialogue: 0,0:03:29.88,0:03:31.35,Default,,0000,0000,0000,,អនុញ្ញាតអោយខ្ញុំលើកឧទាហរណ៍មួយ។ Dialogue: 0,0:03:32.76,0:03:37.68,Default,,0000,0000,0000,,សាកលវិទ្យាល័យរីដនាពេលនោះ ប្រហែលជាកន្លែងផ្ដល់នូវការបង្រៀនអក្សរផ្ចង់ល្អលើសគេនៅក្នុងប្រទេស។ Dialogue: 0,0:03:37.99,0:03:44.64,Default,,0000,0000,0000,,នៅលើប័ណ្ឌផ្សព្វផ្យាយនៅទូទាំងសាលា និងនៅលើផ្លាកបិតថតតុ អក្សរទាំងឡាយត្រូវបានសរសេរដោយដៃយ៉ាងស្អាត។ Dialogue: 0,0:03:45.02,0:03:52.49,Default,,0000,0000,0000,,ដោយសារតែខ្ញុំបានព្យូរការសិក្សាហើយខ្ញុំមិនចាំបាច់ត្រូវទៅរៀនមុខវិជ្ជាធម្មតា ខ្ញុំបានសំរេចចិត្តរៀនមុខវិជ្ជាអក្សរផ្ចង់ ដើម្បីមើលថាតែគេសរសេរវាយ៉ាងម៉េច។ Dialogue: 0,0:03:52.69,0:03:59.28,Default,,0000,0000,0000,,ខ្ញុំបានរៀនអំពីប្រភេទអក្សរសេរីប (មានកន្ទុយ) និងសង់សេរីប(គ្មានកន្ទុយ) អំពីបំរែបំរួលទំហំចន្លោះរវាងបន្សំអក្សរផ្សេងៗគ្នា Dialogue: 0,0:03:59.58,0:04:02.36,Default,,0000,0000,0000,,និងអំពីអ្វីដែលធ្វើអោយហ្វុនអក្សរដ៏ស្រស់ស្អាតអោយកាន់តែស្រស់ស្អាតថែមទៀត។ Dialogue: 0,0:04:02.90,0:04:11.03,Default,,0000,0000,0000,,វាស្អាតណាស់ វាមានលក្ខណៈប្រវត្តិសាស្ត្រនិង មានភាពលំអិតតាមបែបសិល្បៈ ដែលវិទ្យាសាស្ត្រមិនអាចក្ដោបក្រសោបបាន ហើយខ្ញុំបានដឹងថាវាស្អាតអស្ចារ្យណាស់។ Dialogue: 0,0:04:11.73,0:04:16.23,Default,,0000,0000,0000,,ក្នុងចំនោមចំនេះដឹងទាំងនេះ គ្មានអ្វីដែលអាចសង្ឃឹមថានឹងអាចយកទៅអនុវត្តផ្ទាល់ក្នុងជីវិតរបស់ខ្ញុំទេ។ Dialogue: 0,0:04:17.00,0:04:22.91,Default,,0000,0000,0000,,ប៉ុន្តែដប់ឆ្នាំក្រោយ ពេលដែលយើងកំពុងឌីហ្សាញកុំព្យូទ័រម៉ាឃីនថូសជំនាន់ដំបូងគេ ចំនេះដឹងទាំងនោះបានរស់ជាថ្មីឡើងវិញនៅក្នុងខ្លួនខ្ញុំ។ Dialogue: 0,0:04:23.05,0:04:28.61,Default,,0000,0000,0000,,ហើយយើងបានឌីហ្សាញវាចូលទៅក្នុងម៉ាក់។ វាជាកុំព្យូទ័រទីមួយដែលមានហ្វុនអក្សរស្រស់ស្អាត។ Dialogue: 0,0:04:29.08,0:04:32.36,Default,,0000,0000,0000,,បើសិនជាខ្ញុំមិនបានទៅចូលរៀនមុខវិជ្ជាអក្សរផ្ចង់នោះទេ Dialogue: 0,0:04:32.49,0:04:36.55,Default,,0000,0000,0000,,ម៉ាក់ក៏មិនអាចមានហ្វុនច្រើននិងហ្វុនដែលមានចន្លោះពីគ្នាបានសមយ៉ាងល្អឥតខ្ចោះនោះដែរ។ Dialogue: 0,0:04:36.96,0:04:42.23,Default,,0000,0000,0000,,ហើយដោយហេតុថាវីនដូស៍ចេះត្រឹមតែចំលងពីម៉ាក់ ប្រហែលជាគ្មានកុំព្យូទ័រលើលោកណាមានហ្វុនស្អាតបែបនោះផងក៏មិនដឹង។ Dialogue: 0,0:04:42.47,0:04:49.39,Default,,0000,0000,0000,,[សំលេងសើចនិងសំលេងទះដៃ] Dialogue: 0,0:04:49.57,0:04:53.67,Default,,0000,0000,0000,,បើសិនជាខ្ញុំមិនបានព្យួរការសិក្សា ហើយមិនបានដើរទៅរៀនថ្នាក់អក្សរផ្ចង់នោះទេ Dialogue: 0,0:04:53.73,0:04:57.60,Default,,0000,0000,0000,,កុំព្យូទ័រក៏ប្រហែលជាមិនអាចមានហ្វុនអក្សរដ៏ស្រស់អស្ចារ្យដូចសព្វថ្ងៃបានដែរ។ Dialogue: 0,0:04:57.92,0:05:02.19,Default,,0000,0000,0000,,ពិតមែនហើយ ខ្ញុំមិនអាចតភ្ជាប់ចំនុច ដោយមើលទៅមុខពេលដែលខ្ញុំនៅជានិស្សិតទេ។ Dialogue: 0,0:05:02.48,0:05:06.35,Default,,0000,0000,0000,,ប៉ុន្តែវាច្បាស់ណាស់ថា ខ្ញុំបានតភ្ជាប់វាពេលក្រលេកមើលថយក្រោយនៅ១០ឆ្នាំក្រោយ។ Dialogue: 0,0:05:06.60,0:05:12.10,Default,,0000,0000,0000,,ខ្ញុំសូមនិយាយម្ដងទៀត។ អ្នកមិនអាចតភ្ជាប់ចំនុចដែលនៅខាងមុខបានទេ។ អ្នកភ្ជាប់វាបានតែពេលក្រលេកមើលថយក្រោយប៉ុណ្ណោះ។ Dialogue: 0,0:05:12.37,0:05:16.16,Default,,0000,0000,0000,,ហេតុនេះអ្នកត្រូវតែជឿថាចំនុចទាំងនោះនឹងតភ្ជាប់គ្នានាពេលអនាគត ក្នុងរូបភាពណាមួយ។ Dialogue: 0,0:05:16.36,0:05:21.13,Default,,0000,0000,0000,,អ្នកត្រូវតែជឿលើអ្វីមួយ៖ វីរភាព វាសនា សង្ខារ កម្មផល ស្អីក៏បានដែរ។ Dialogue: 0,0:05:21.37,0:05:27.28,Default,,0000,0000,0000,,ការជឿថាចំនុចទាំងនោះនឹងតភ្ជាប់គ្នានៅលើផ្លូវជីវីតដែលអ្នកដើរ នឹងធ្វើអោយអ្នកមានទំនុកចិត្តលើខ្លួនឯង អោយអ្នកធ្វើតាមអ្វីដែលបេះដូងអ្នកប្រាថ្នា។ Dialogue: 0,0:05:27.47,0:05:32.11,Default,,0000,0000,0000,,ទោះបីជាវានឹងនាំអ្នកចេញពីផ្លូវក្រាលកៅស៊ូស្រួលដើរដែលអ្នកដទៃដើរក៏ដោយ។ ការជឿបែបនោះនឹងជួយធ្វើអោយអ្វីៗផ្លាស់ប្ដូរ។ Dialogue: 0,0:05:37.97,0:05:42.25,Default,,0000,0000,0000,,រឿងទីពីររបស់ខ្ញុំគឺនិយាយអំពីក្ដីស្រលាញ់និងការបរាជ័យ។ Dialogue: 0,0:05:43.41,0:05:47.54,Default,,0000,0000,0000,,ខ្ញុំមានសំណាងណាស់ ដែលបានរកឃើញអ្វីដែលខ្ញុំចូលចិត្តធ្វើតាំងពីយុវវ័យ។ Dialogue: 0,0:05:47.98,0:05:51.16,Default,,0000,0000,0000,,Woz និង ខ្ញុំបានបើកក្រុមហ៊ុនអេបផលនៅក្នុងរោងឡានរបស់ឪពុកម្ដាយខ្ញុំ ពេលខ្ញុំមានអាយុ២០ឆ្នាំ។ Dialogue: 0,0:05:51.37,0:05:59.30,Default,,0000,0000,0000,,ពួកយើងប្រឹងប្រែងធ្វើការណាស់ ហើយក្នុងរយៈពេលតែ១០ឆ្នាំ អេបផលបានរីកធំធាត់ពីបុគ្គលិកតែ២នាក់នៅក្នុងរោងឡាន ក្លាយជាក្រុមហ៊ុនមានតំលៃ២០០០លានដុល្លារនិងមានបុគ្គលិកជាង៤០០០នាក់។ Dialogue: 0,0:05:59.61,0:06:04.78,Default,,0000,0000,0000,,មួយឆ្នាំមុននោះ យើងបានចេញលក់ផលិតផលដ៏ឆ្នើមជាងគេរបស់យើង គឺម៉ាស៊ីនម៉ាឃីនថូស ហើយពេលនោះខ្ញុំទើបមានអាយុ៣០ឆ្នាំទេ។ Dialogue: 0,0:06:05.94,0:06:07.17,Default,,0000,0000,0000,,បន្ទាប់មកខ្ញុំត្រូវគេបណ្ដេញចេញពីការងារ។ Dialogue: 0,0:06:08.54,0:06:11.12,Default,,0000,0000,0000,,ដែរមានដែរ អ្នកដែលត្រូវគេបណ្ដេញចេញពីក្រុមហ៊ុនដែលខ្លួនឯងបង្កើត? Dialogue: 0,0:06:11.91,0:06:18.04,Default,,0000,0000,0000,,តាមពិតគឺអញ្ចេះទេ។ ពេលដែលអេបផលរីកធំ យើងបានជួលបុគ្គលម្នាក់ដែលខ្ញុំគិតថាមានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុនជាមួយខ្ញុំ Dialogue: 0,0:06:18.25,0:06:20.53,Default,,0000,0000,0000,,ហើយអ្វីៗដំណើរការបានល្អណាស់នៅឆ្នាំដំបូង។ Dialogue: 0,0:06:20.68,0:06:25.10,Default,,0000,0000,0000,,ប៉ុន្តែក្រោយមក ទស្សនៈវិស័យពីអនាគតរបស់យើងបានឃ្លាតឆ្ងាយពីគ្នា ហើយយើងក៏បានបែកបាក់គ្នានៅទីបំផុត។ Dialogue: 0,0:06:25.26,0:06:28.23,Default,,0000,0000,0000,,ពេលយើងសំរេចចិត្តបែកគ្នា គណកម្មការនាយករបស់ក្រុមហ៊ុនបានឈរនៅខាងគេ។ Dialogue: 0,0:06:28.45,0:06:32.35,Default,,0000,0000,0000,,ហើយខ្ញុំក៏ត្រូវគេដេញចេញនៅអាយុ៣០។ ត្រូវគេដេញចេញយ៉ាងចំហ។ Dialogue: 0,0:06:32.83,0:06:37.44,Default,,0000,0000,0000,,អ្វីដែលខ្ញុំបានបូជាឆាកជីវិតពេញវ័យខ្ញុំទៅលើនោះ បានរលាយបាត់ទៅ។ វាជាការបាត់បង់ដ៏ធំធេង។ Dialogue: 0,0:06:37.86,0:06:40.06,Default,,0000,0000,0000,,រយៈពេលប៉ុន្មានខែដែលខ្ញុំពិតជាមិនដឹងថាគួរធ្វើអ្វីល្អ។ Dialogue: 0,0:06:40.64,0:06:46.100,Default,,0000,0000,0000,,ខ្ញុំមានអារម្មណ៍ដូចធ្វើអោយសហគ្រិនជំនាន់មុនៗខកចិត្ត។ ខ្ញុំមានអារម្មណ៍ដូចធ្វើជ្រុះដំបងដែលគេហុចអោយពេលប្រកួតរត់បណ្ដាក់អញ្ចឹង។ Dialogue: 0,0:06:47.59,0:06:53.24,Default,,0000,0000,0000,,ខ្ញុំបានជួបជាមួយ David Packard និង Bob Noyce ដើម្បីសុំទោសដែលបានធ្វើអោយអ្វីៗដើរមិនបានល្អ។ Dialogue: 0,0:06:53.80,0:06:57.66,Default,,0000,0000,0000,,ខ្ញុំជាជនបរាជ័យក្នុងសង្គម ហើយខ្ញុំថែមទាំងគិតចង់រត់ចេញពីជ្រលងស៊ីលីខន់ទៀតផង។ Dialogue: 0,0:06:57.98,0:07:03.28,Default,,0000,0000,0000,,ប៉ុន្ទែមានពន្លឺអ្វីមួយ ដែលចាប់ផ្ដើមរះនៅក្នុងចិត្តខ្ញុំ។ គឺ ខ្ញុំនៅស្រលាញ់អ្វីដែលខ្ញុំបានធ្វើ។ Dialogue: 0,0:07:04.32,0:07:10.65,Default,,0000,0000,0000,,រឿងរ៉ាវដែលបានកើតឡើងនៅក្រុមហ៊ុនអេបផលមិនបានធ្វើអោយក្ដីស្រលាញ់នោះផ្លាស់ប្ដូរសូម្បីតែបន្តិច។ខ្ញុំត្រូវគេច្រានចោលមែន តែខ្ញុំនៅតែស្រលាញ់វា។ Dialogue: 0,0:07:11.65,0:07:13.31,Default,,0000,0000,0000,,ហេតុនេះខ្ញុំក៏សំរេចចិត្តចាប់ផ្ដើមសារជាថ្មីម្ដងទៀត។ Dialogue: 0,0:07:14.34,0:07:20.37,Default,,0000,0000,0000,,ពេលនោះខ្ញុំមិនដឹងសោះ ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថាការត្រូវគេដេញចេញពីក្រុមហ៊ុនអេបផលជាបទពិសោធន៍ដ៏ល្អបំផុតមួយដែលធ្លាប់កើតមានលើខ្លួនខ្ញុំ។ Dialogue: 0,0:07:20.48,0:07:27.12,Default,,0000,0000,0000,,សំពាធដ៏ធ្ងន់របស់ជ័យជំនះ បានជំនួសដោយភាពធូរស្រាលចិត្តពេលក្លាយជាអ្នកទើបចាប់ផ្ដើមវិញ និងមិនសូវច្បាស់លើអ្វីៗទាំងអស់។ Dialogue: 0,0:07:27.61,0:07:30.44,Default,,0000,0000,0000,,ខ្ញុំមានសេរីភាពនឹងបោះជំហានចូលក្នុងរយៈកាលប្រកបដោយគំនិតច្នៃប្រឌិតមួយក្នុងជីវិត។ Dialogue: 0,0:07:30.89,0:07:35.48,Default,,0000,0000,0000,,ក្នងរយៈពេល៥ឆ្នាំបន្ទាប់ ខ្ញុំបានបើកក្រុមហ៊ុន NeXT និង ក្រុមហ៊ុន Pixar Dialogue: 0,0:07:35.80,0:07:38.63,Default,,0000,0000,0000,,ហើយមានស្នេហាជាមួយនារីដ៏អស្ចារ្យម្នាក់ដែលជាភរិយារបស់ខ្ញុំនៅពេលនេះ។ Dialogue: 0,0:07:38.93,0:07:47.53,Default,,0000,0000,0000,,ក្រុមហ៊ុន Pixar បានក្លាយជាក្រុមហ៊ុនដំបូងគេលើលោកដែលផលិតភាពយន្តជីវចលដោយប្រើកុំព្យូទ័រ គឺរឿងToy Story ហើយសព្វថ្ងៃវាជាក្រុនហ៊ុនជីវចលដែលបានទទួលជោគជ័យជាងគេលើលោក។ Dialogue: 0,0:07:47.80,0:07:49.44,Default,,0000,0000,0000,,[សំលេងទះដៃនិងសំលេងហ៊ោ] Dialogue: 0,0:07:49.44,0:07:54.58,Default,,0000,0000,0000,,ព្រឹត្តិការណ៍ដ៏គួរកត់សំគាល់មួយកើតឡើង។ អេបផលបានទិញយក NeXT ហើយខ្ញុំបានត្រលប់ទៅកាន់អេបផលវិញ Dialogue: 0,0:07:54.76,0:07:58.84,Default,,0000,0000,0000,,ហើយបច្ចេកវិទ្យាដែលយើងបានអភិវឌ្ឍបាននៅ NeXT បានក្លាយជាគោលគ្រឹះសំរាប់ស្ដារអេបផលបច្ចុប្បន្នអោយរស់ឡើងវិញ។ Dialogue: 0,0:07:59.26,0:08:02.51,Default,,0000,0000,0000,,លើសពីនេះទៅទៀត Laurene និងខ្ញុំបានកសាងគ្រួសារដ៏ពិសេសមួយជាមួយគ្នា Dialogue: 0,0:08:03.32,0:08:07.13,Default,,0000,0000,0000,,ខ្ញុំអាចនិយាយបានប្រាកដណាស់ថាអ្វីៗទាំងអស់នេះនឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំមិនត្រូវបានគេដេញចេញពីក្រុមហ៊ុនអេបផល។ Dialogue: 0,0:08:07.57,0:08:11.15,Default,,0000,0000,0000,,វាជាថ្នាំដ៏ល្វីងជូរចត់ ប៉ុន្តែខ្ញុំគិតថាអ្នកជំងឺត្រូវការវា។ Dialogue: 0,0:08:11.74,0:08:15.74,Default,,0000,0000,0000,,ជួនកាលក្នុងឆាកជីវិតយើង យើងត្រូវគេវ៉ៃក្បាលនឹងដុំឥដ្ឋ។ Dialogue: 0,0:08:15.97,0:08:21.31,Default,,0000,0000,0000,,ប៉ុន្តែសូមកុំអស់ជំនឿចិត្ត។ ខ្ញុំជឿថារបស់តែមួយគត់ដែលជួយជំរុញខ្ញុំអោយបន្តធ្វើការដល់សព្វថ្ងៃ គឺទឹកចិត្តស្រលាញ់របស់ខ្ញុំចំពោះអ្វីដែលខ្ញុំធ្វើ។ Dialogue: 0,0:08:21.76,0:08:26.98,Default,,0000,0000,0000,,អ្នកត្រូវតែរកអោយឃើញនូវអ្វីដែលអ្នកស្រលាញ់ចូលចិត្តនឹងធ្វើ ទាំងក្នុងជីវិតការងារនិងជីវិតស្នេហា។ Dialogue: 0,0:08:27.64,0:08:34.28,Default,,0000,0000,0000,,ការងារនឹងគ្របដណ្ដប់លើផ្នែកមួយភាគធំនៃជីវិតរបស់អ្នក ហើយវិធីដែលធ្វើអោយអ្នកស្កប់ស្កល់ចិត្តនោះ គឺត្រូវធ្វើការងារណាដែលអ្នកជឿថាជាការងារអស្ចារ្យ។ Dialogue: 0,0:08:34.51,0:08:38.33,Default,,0000,0000,0000,,ហើយវិធីតែមួយគត់ក្នុងការធ្វើការងារអស្ចារ្យ គឺអ្នកត្រូវតែស្រលាញ់អ្វីដែលអ្នកធ្វើ។ Dialogue: 0,0:08:38.57,0:08:42.65,Default,,0000,0000,0000,,បើអ្នកមិនទាន់រកឃើញវាទេ ចូរបន្តស្វែងរកទៀតទៅ។ កុំនៅស្ងៀម។ Dialogue: 0,0:08:43.07,0:08:46.50,Default,,0000,0000,0000,,ដោយសារវាជារឿងបេះដូង អ្នកនឹងដឹងដោយខ្លួនឯងពេលដែលអ្នករកវាឃើញ។ Dialogue: 0,0:08:46.69,0:08:51.51,Default,,0000,0000,0000,,ក៏ដូចជាទំនាក់ទំនងរវាងមនុស្សនិងមនុស្ស វានឹងរីកលូតលាស់ទៅតាមពេលវេលា។ Dialogue: 0,0:08:51.63,0:08:54.28,Default,,0000,0000,0000,,ហេតុនេះសូមបន្តស្វែងរកទាល់តែឃើញ។ កុំនៅស្ងៀមអោយសោះ។ Dialogue: 0,0:08:57.47,0:09:04.16,Default,,0000,0000,0000,,[សំលេងទះដៃ] Dialogue: 0,0:09:04.66,0:09:07.61,Default,,0000,0000,0000,,រឿងទីបីរបស់ខ្ញុំគឺនិយាយអំពីមរណភាព។ Dialogue: 0,0:09:08.73,0:09:12.06,Default,,0000,0000,0000,,ពេលខ្ញុំមានអាយុ១៧ឆ្នាំ ខ្ញុំបានអាននូវពាក្យពេជន៍មួយថា៖ Dialogue: 0,0:09:12.53,0:09:17.72,Default,,0000,0000,0000,,«បើសិនជាអ្នករស់ជីវិតមួយថ្ងៃមួយថ្ងៃ ដោយចាត់ទុកថ្ងៃនោះជាថ្ងៃចុងក្រោយរបស់អ្នក នោះនៅពេលណាមួយអ្នកនឹងប្រាកដជារស់បានត្រឹមត្រូវ។» Dialogue: 0,0:09:18.03,0:09:19.75,Default,,0000,0000,0000,,[សំលេងសើច] Dialogue: 0,0:09:20.35,0:09:27.50,Default,,0000,0000,0000,,ពាក្យនេះដក់ជាប់នៅក្នុងខួរក្បាលខ្ញុំ ហើយចាប់ពីពេលនោះក្នុងរយៈពេល៣៣ឆ្នាំមកនេះ រាល់ព្រឹកខ្ញុំតែងសំលឹងរូបខ្លួនឯងនៅក្នុងកញ្ចក់ ហើយសួរខ្លួនឯងថា៖ Dialogue: 0,0:09:27.65,0:09:33.20,Default,,0000,0000,0000,,«បើសិនថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ តើខ្ញុំពិតចង់ធ្វើអ្វីដែលខ្ញុំមានគំរោងនឹងធ្វើនៅថ្ងៃនេះដែរឬទេ?» Dialogue: 0,0:09:33.38,0:09:38.99,Default,,0000,0000,0000,,ហើយនៅពេលដែលចំលើយចេញមកថា «ទេ» ជាប់ៗគ្នាជាច្រើនថ្ងៃ ពេលនោះខ្ញុំដឹងថាខ្ញុំគួរតែផ្លាស់ប្ដូរអ្វីម្យ៉ាង។ Dialogue: 0,0:09:39.90,0:09:46.64,Default,,0000,0000,0000,,សូមចាំថា ការគិតថាខ្លួនឯងនឹងស្លាប់នាពេលឆាប់ៗ ជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយ ដែលជួយខ្ញុំអោយធ្វើការសំរេចចិត្តធំៗក្នុងជីវិត។ Dialogue: 0,0:09:47.25,0:09:54.10,Default,,0000,0000,0000,,ព្រោះអ្វីៗទាំងអស់ ទាំងការរំពឹងពីអ្នកដទៃ ទាំងមោទនភាព ទាំងការភ័យខ្លាចចំពោះក្ដីអាម៉ាស់ពេលបរាជ័យ Dialogue: 0,0:09:54.10,0:09:59.84,Default,,0000,0000,0000,,អ្វីៗទាំងអស់នេះនឹងរលាយបាត់ពេលដែលប្រឈមមុខនឹងការស្លាប់។ អ្វីដែលនៅសល់ជាអ្វីដែលសំខាន់សំរាប់យើងពិតប្រាកដ។ Dialogue: 0,0:09:59.95,0:10:07.28,Default,,0000,0000,0000,,ចាំថា ការគិតថាខ្លួនឯងនឹងស្លាប់ជាវិធីល្អបំផុត ដែលជួយអ្នកអោយរួចពីអន្ទាក់គំនិតដែលអ្នកតែងគិតថាអ្នកមានអ្វីដែលត្រូវបាត់បង់។ Dialogue: 0,0:10:07.46,0:10:12.39,Default,,0000,0000,0000,,អ្នកកើតមកគ្មានអ្វីយកមកតាមទេ ហើយក៏គ្មានអ្វីដែលត្រូវបាត់បង់ដែរ។ គ្មានមូលហេតុអ្វីដែលអ្នករស់នៅដោយមិនស្ដាប់តាមអ្វីដែលបេះដូងអ្នកចង់បានទេ។ Dialogue: 0,0:10:13.12,0:10:16.66,Default,,0000,0000,0000,,មួយឆ្នាំមុន គ្រូពេទ្យប្រាប់ថាខ្ញុំមានជំងឺមហារីក។ Dialogue: 0,0:10:17.56,0:10:22.53,Default,,0000,0000,0000,,ខ្ញុំអោយគេថតឆ្លុះនៅម៉ោង៧កន្លះព្រឹក ហើយរូបភាពបង្ហាញយ៉ាងច្បាស់នូវដុំសាច់ដុះលើលំពែងរបស់ខ្ញុំ។ Dialogue: 0,0:10:22.75,0:10:25.04,Default,,0000,0000,0000,,ខ្ញុំមិនទាំងដឹងថាលំពែងនោះជាស្អីផង។ Dialogue: 0,0:10:25.51,0:10:34.66,Default,,0000,0000,0000,,គ្រូពេទ្យបានប្រាប់ខ្ញុំថានេះជាប្រភេទជំងឺមហារីកដែលសឹងតែគ្មានសង្ឃឹមថាអាចព្យាបាលបាន ហើយថាខ្ញុំអាចរស់បានតែ៣ទៅ៦ខែទៀតទេ។ Dialogue: 0,0:10:34.93,0:10:42.65,Default,,0000,0000,0000,,គ្រូពេទ្យបានប្រាប់ខ្ញុំអោយត្រលប់ទៅផ្ទះរៀបចំដោះស្រាយអ្វីៗអោយហើយ។ នេះជាពាក្យសំងាត់របស់ពេទ្យ ដែលមានន័យអោយរៀបចំអ្វីៗទាំងអស់មុននឹងស្លាប់។ Dialogue: 0,0:10:42.94,0:10:50.66,Default,,0000,0000,0000,,វាមានន័យថាអ្នកត្រូវប្រាប់អ្វីៗទាំងអស់ដែលអ្នកគ្រោងនឹងប្រាប់ទៅកូនចៅរបស់អ្នកក្នុងរយៈពេល១០ឆ្នាំទៅមុខនោះ អោយចប់ត្រឹមរយៈពេលតែប៉ុន្មានខែនេះអោយហើយ។ Dialogue: 0,0:10:51.15,0:10:56.48,Default,,0000,0000,0000,,វាមានន័យថាបញ្ចប់ការបន្តអ្វីៗទៅអោយគ្រួសារ ដើម្បីអោយពួកគេរស់នៅដោយស្រួលពេលអ្នកស្លាប់ទៅ។ Dialogue: 0,0:10:56.81,0:10:58.64,Default,,0000,0000,0000,,វាមានន័យថាអោយអ្នកនិយាយពាក្យលាអោយហើយ។ Dialogue: 0,0:11:00.51,0:11:02.94,Default,,0000,0000,0000,,ខ្ញុំរស់ជាមួយក្រដាស់លទ្ធផលពិនិត្យសុខភាពនោះពេញមួយថ្ងៃ។ Dialogue: 0,0:11:03.39,0:11:10.26,Default,,0000,0000,0000,,ល្ងាចថ្ងៃនោះ ខ្ញុំទទួលការធ្វើកោសល្យវិច័យ។ គេញាត់អន្តោទស្សន៍ចូលតាមបំពង់ក ចូលក្នុងក្រពះ ពោះវៀន Dialogue: 0,0:11:10.45,0:11:14.07,Default,,0000,0000,0000,,រួចយកម្ជុលចាក់លើលំពែងរបស់ខ្ញុំដើម្បីជួសយកកោសិកាមួយចំនួនពីដុំមហារីកនោះ។ Dialogue: 0,0:11:14.59,0:11:22.53,Default,,0000,0000,0000,,ខ្ញុំត្រូវគេចាក់ថ្នាំសន្លប់មិនដឹងខ្លួនទេ។ ប៉ុន្តែប្រពន្ធខ្ញុំដែលនៅទីនោះដែរបានប្រាប់ខ្ញុំថា ពេលដែលគេមើលកោសិកាខ្ញុំតាមមីក្រូទស្សន៍ គ្រូពេទ្យចាប់ផ្ដើមស្រក់ទឹកភ្នែក Dialogue: 0,0:11:22.72,0:11:27.71,Default,,0000,0000,0000,,ព្រោះគេបានឃើញថាវាជាប្រភេទមហារីកលំពែងដ៏កម្រមាន ដែលអាចព្យាបាលបានដោយការវះកាត់។ Dialogue: 0,0:11:28.21,0:11:31.84,Default,,0000,0000,0000,,ខ្ញុំទទួលការវះកាត់ ហើយខ្ញុំមានសុខភាពល្អវិញហើយនៅពេលនេះ។ Dialogue: 0,0:11:32.06,0:11:39.70,Default,,0000,0000,0000,,[សំលេងទះដៃ] Dialogue: 0,0:11:40.14,0:11:45.62,Default,,0000,0000,0000,,នោះជានាទីដែលខ្ញុំនៅក្បែរសេចក្ដីស្លាប់ជាងគេ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិននៅក្បែរវាជាងនេះទៀតទេក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៀតនេះ។ Dialogue: 0,0:11:45.96,0:11:53.54,Default,,0000,0000,0000,,ដោយរស់ឆ្លងកាត់បទពិសោធន៍នេះ ខ្ញុំអាចប្រាប់អ្នកបានច្បាស់ជាងមុន ជាងពេលដែលការស្លាប់គ្រាន់តែជាមនោគតិសុទ្ធសាធនោះថា៖ Dialogue: 0,0:11:54.80,0:12:00.85,Default,,0000,0000,0000,,គ្មាននរណាម្នាក់ចង់ស្លាប់ទេ។ សូម្បីតែមនុស្សដែលចង់ទៅឋានសួគ៌ ក៏មិនចង់ស្លាប់ដើម្បីទៅទីនោះដែរ។ Dialogue: 0,0:12:01.32,0:12:07.07,Default,,0000,0000,0000,,តែការស្លាប់ជាទីដៅដែលយើងទាំងអស់គ្នាត្រូវទៅដូចគ្នា។ គ្មាននរណាម្នាក់អាចគេចវេសបានទេ។ Dialogue: 0,0:12:07.35,0:12:13.95,Default,,0000,0000,0000,,វាជារឿងធម្មជាតិ ព្រោះ ការស្លាប់ ទំនងជារបកគំឃើញដ៏ប្រសើរបំផុតតែមួយគត់របស់ ការរស់។ Dialogue: 0,0:12:14.12,0:12:18.35,Default,,0000,0000,0000,,ការស្លាប់ជាភ្នាក់ងារផ្លាស់ប្ដូរការរស់។ វាលុបបំបាត់អ្វីៗដែលចាស់ទៅ ហើយបើកផ្លូវអោយអ្វីៗដែលថ្មី។ Dialogue: 0,0:12:18.91,0:12:27.12,Default,,0000,0000,0000,,ឥលូវនេះអ្នកជាអ្វីៗដែលថ្មីនោះ ប៉ុន្តែនៅថ្ងៃណាមួយដែលនៅមិនឆ្ងាយប៉ុន្មាន អ្នកនឹងក្លាយជាចាស់បន្តិចម្ដងៗ ហើយ នឹងត្រូវបានគេលុបបំបាត់ចេញ។ Dialogue: 0,0:12:27.46,0:12:30.70,Default,,0000,0000,0000,,សូមទោសដែលនិយាយបែបនាដកម្ម ប៉ុន្តែវាជារឿងពិត។ Dialogue: 0,0:12:31.78,0:12:36.72,Default,,0000,0000,0000,,ពេលវេលារបស់អ្នកមានកំណត់ ហេតុនេះសូមកុំខ្ជះខ្ជាយវាក្នុងការរស់នៅជីវិតរបស់អ្នកដទៃ។ Dialogue: 0,0:12:37.10,0:12:41.79,Default,,0000,0000,0000,,កុំជាប់អន្ទាក់ជំនឿជាទូទៅ។ កុំរស់នៅដោយលទ្ធផលរបស់គំនិតអ្នកដទៃ។ Dialogue: 0,0:12:42.27,0:12:46.12,Default,,0000,0000,0000,,កុំអោយសំលេងរំខានរបស់មតិអ្នកដទៃពន្លិចសំលេងដែលនៅក្នុងចិត្តអ្នក។ Dialogue: 0,0:12:46.33,0:12:50.25,Default,,0000,0000,0000,,ហើយសំខាន់ជាងនេះទៅទៀត ត្រូវមានសេចក្ដីក្លាហានធ្វើតាមសំលេងបេះដូងនិងវិចារណញាណរបស់អ្នកផ្ទាល់។ Dialogue: 0,0:12:50.76,0:12:54.52,Default,,0000,0000,0000,,របស់ទាំង២នេះដឹងរួចទៅហើយពីអ្វីដែលអ្នកចង់ធ្វើពិតប្រាកដ។ Dialogue: 0,0:12:54.90,0:12:57.54,Default,,0000,0000,0000,,អ្វីៗក្រៅពីនោះគ្រាន់តែជារបស់រាយរងប៉ុណ្ណោះ។ Dialogue: 0,0:12:59.28,0:13:08.54,Default,,0000,0000,0000,,[សំលេងទះដៃ] Dialogue: 0,0:13:08.77,0:13:17.20,Default,,0000,0000,0000,,ពេលខ្ញុំនៅក្មេង មានសៀវភៅដ៏អស្ចារ្យមួយឈ្មោះ The Whole Earth Catalog ដែលជាគម្ពីរមួយសំរាប់អ្នកកើតជំនាន់ខ្ញុំ។ Dialogue: 0,0:13:17.30,0:13:24.77,Default,,0000,0000,0000,,វាត្រូវបានផលិតដោយបុរសម្នាក់ឈ្មោះ Stewart Brand ដែលរស់នៅ Menlo Park មិនឆ្ងាយប៉ុន្មានទេពីទីនេះ។ គាត់បានធ្វើវាដោយការរចនាដ៏ប៉ិនប្រសព្វ។ Dialogue: 0,0:13:25.23,0:13:33.54,Default,,0000,0000,0000,,វាត្រូវបានផលិតនៅទសវត្សរ៍ឆ្នាំ៦០ មុនសម័យដែលគេបោះពុម្ភសៀវភៅដោយប្រើកុំព្យូទ័រ។ វាត្រូវបានផលិតទាំងស្រុងដោយប្រើអង្គលីលេខ កន្ត្រៃ និង ម៉ាស៊ីនថតផូឡារ័យ។ Dialogue: 0,0:13:33.76,0:13:44.03,Default,,0000,0000,0000,,វាហាក់ដូចជាហ្គូហ្គលក្នុងទំរង់ជាក្រដាស់សៀវភៅ កាលពី៣៥ឆ្នាំមុន ពេលហ្គូហ្គលមិនទាន់មានមែនទែន។ វាប្រកបដោយឧត្តមគតិ និងពោរពេញទៅដោយសញ្ញាណនិងវិធីសាស្ត្រពិសេសៗ។ Dialogue: 0,0:13:44.55,0:13:47.92,Default,,0000,0000,0000,,Stewart និងក្រុមការងាររបស់គាត់បានចេញផ្សាយThe Whole Earth Catalog ជាច្រើនលេខ Dialogue: 0,0:13:48.20,0:13:52.17,Default,,0000,0000,0000,,ហើយនៅពេលដែលវាក្ដោបយកខ្លឹមសារស្ទើរទាំងអស់ហើយ ពួកគេបានបោះផ្សាយលេខចុងក្រោយ។ Dialogue: 0,0:13:52.50,0:13:56.35,Default,,0000,0000,0000,,គឺនៅពាក់កណ្ដាញទសវត្សរ៍ឆ្នាំ៧០ ពេលខ្ញុំមានអាយុស្របាលអ្នកទាំងអស់គ្នា។ Dialogue: 0,0:13:57.53,0:14:07.29,Default,,0000,0000,0000,,នៅលើក្របក្រោយរបស់លេខចុងក្រោយនោះ ជារូបភាពផ្លូវជនបទនាព្រឹកព្រលឹម ដូចទិដ្ឋភាពដែលអ្នកឃើញប្រសិនបើអ្នកធ្លាប់ធ្វើការសុំដោយសារឡានគេ។ Dialogue: 0,0:14:07.91,0:14:15.78,Default,,0000,0000,0000,,នៅខាងក្រោមរូបនោះមានសរសេរថា \N«Stay Hungry. Stay Foolish.» (បន្តនៅស្រេកឃ្លាន។ បន្តនៅភ្លីភ្លើ។)។\Nនោះជាពាក្យលារបស់ពួកគេ។ Dialogue: 0,0:14:16.28,0:14:22.07,Default,,0000,0000,0000,,Stay Hungry. Stay Foolish ។ ហើយវាតែងតែជាអ្វីដែលខ្ញុំចង់បានសំរាប់ខ្លួនខ្ញុំផ្ទាល់។ Dialogue: 0,0:14:22.76,0:14:27.76,Default,,0000,0000,0000,,ហើយនៅពេលនេះ អ្នកបញ្ចប់ការសិក្សានិងចាប់ផ្ដើមជីវិតថ្មីមួយ ខ្ញុំសូមជូនពរអ្នកដោយប្រើពាក្យទាំងនេះ។ Dialogue: 0,0:14:28.01,0:14:30.60,Default,,0000,0000,0000,,Stay Hungry. Stay Foolish. Dialogue: 0,0:14:30.90,0:14:32.38,Default,,0000,0000,0000,,សូមអរគុណច្រើនអ្នកទាំងអស់គ្នា។ Dialogue: 0,0:14:32.59,0:14:49.11,Default,,0000,0000,0000,,[សំលេងទះដៃ] Dialogue: 0,0:14:54.31,0:14:56.84,Default,,0000,0000,0000,,[សាកលវិទ្យាល័យស្ទែនហ្វដ www.stanford.edu] Dialogue: 0,0:14:56.92,0:15:00.21,Default,,0000,0000,0000,,អ្នកអធិប្បាយ៖ កម្មវិធីមុននេះរក្សាសិទ្ធិគ្រប់យ៉ាងដោយ សាកលវិទ្យាល័យស្ទែនហ្វដ។ Dialogue: 0,0:15:00.36,0:15:03.15,Default,,0000,0000,0000,,សូមចូលមើលវិបសៃថ៍យើងខ្ញុំនៅ stanford.edu