1 00:00:06,485 --> 00:00:07,508 [សាកលវិទ្យាល័យស្ទែនហ្វដ www.stanford.edu] 2 00:00:07,508 --> 00:00:13,316 អ្នកអធិប្បាយ៖ កម្មវិធីនេះនាំមកជូនលោកអ្នកដោយ សាកលវិទ្យាល័យស្ទែនហ្វដ។ សូមចូលមើលវិបសៃថ៍យើងខ្ញុំនៅ stanford.edu។ 3 00:00:15,055 --> 00:00:21,534 [សំលេងទះដៃ] 4 00:00:21,534 --> 00:00:22,842 ស្ទីវចប៖ សូមអរគុណ។ 5 00:00:24,964 --> 00:00:26,818 [ស្ទីវចប៖ ប្រធានប្រតិបត្តិក្រុមហ៊ុនអេបផលនិងភិចសារជីវចល] 6 00:00:27,034 --> 00:00:32,130 ចប៖ថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងពិធីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដ៏ឆ្នើមមួយលើលោក របស់អ្នកទាំងអស់គ្នា។ 7 00:00:32,130 --> 00:00:35,381 [សំលេងហ៊ោ] 8 00:00:35,689 --> 00:00:45,574 តាមពិតទៅ ខ្លួនខ្ញុំផ្ទាល់មិនធ្លាប់បញ្ចប់ការសិក្សាពីមហាវិទ្យាល័យទេ។ នេះជាឱកាសតែមួយគត់ដែលខ្ញុំបាននៅក្បែរពិធីបញ្ចប់ការសិក្សាបំផុត។ 9 00:00:46,098 --> 00:00:47,686 [សំលេងសើច] 10 00:00:47,948 --> 00:00:54,267 ថ្ងៃនេះ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានូវរឿងរ៉ាវចំនួន៣អំពីជីវិតខ្ញុំ។ តែប៉ុណ្ណឹងទេ។ គ្មានអ្វីអស្ចារ្យទេ។ គ្រាន់តែរឿង៣ប៉ុណ្ណោះ។ 11 00:00:55,481 --> 00:00:59,036 រឿងទីមួយ គឺនិយាយពីការតភ្ជាប់ចំនុច។ 12 00:01:00,712 --> 00:01:08,197 បន្ទាប់ពីចូលរៀននៅសាកលវិទ្យាល័យរីដបាន៦ខែខ្ញុំបានព្យួរការសិក្សា។ ប៉ុន្តែខ្ញុំនៅទៅរៀនរយៈពេល១៨ខែទៀត មុនពេលដែលខ្ញុំរត់ចោលសាលាពិតប្រាកដ។ 13 00:01:09,095 --> 00:01:10,834 តើហេតុអ្វីបានជាខ្ញុំព្យួរការសិក្សា? 14 00:01:12,180 --> 00:01:13,949 ដើមហេតុ គឺគួររំលឹកតាំងពីពេលខ្ញុំមិនទាន់កើត។ 15 00:01:15,101 --> 00:01:21,273 ម្ដាយបង្កើតរបស់ខ្ញុំជានិស្សិតអនុបណ្ឌិត វ័យក្មេង និងមិនបានរៀបការ។ ហេតុនេះគាត់បានសំរេចចិត្តដាក់ខ្ញុំអោយក្លាយជាកូនចិញ្ចឹមរបស់គេ។ 16 00:01:22,095 --> 00:01:25,988 គាត់ប្រាថ្នាអោយអ្នកដែលទទួលខ្ញុំចិញ្ចឹម គួរតែជាអ្នកដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ 17 00:01:25,988 --> 00:01:30,666 ហេតុនេះគាត់បានរៀបចំអោយប្ដីប្រពន្ធមេធាវីមួយគូទទួលយកខ្ញុំទៅចិញ្ចឹម ពេលដែលខ្ញុំកើតមកភ្លាមៗ។ 18 00:01:31,581 --> 00:01:36,542 តែពេលដែលខ្ញុំកើតចេញមក ពួកគេបានសំរេចចិត្តជាចុងក្រោយថា ពួកគេចង់បាននោះគឺកូនស្រី។ 19 00:01:37,653 --> 00:01:42,346 ហេតុនេះឪពុកម្ដាយ(ចិញ្ចឹមរបស់ខ្ញុំ ដែលមានឈ្មោះក្នុងបញ្ជីរង់ចាំ បានទទួលទូរស័ព្ទមួយទាំងកណ្ដាលអាធ្រាត ដែលសួរថា៖ 20 00:01:43,190 --> 00:01:49,204 «យើងមានកូនង៉ែតប្រុស ដែលយើងមិនបានរំពឹងទុក តើអ្នកត្រូវការវាទេ?» ពួកគាត់ឆ្លើយភ្លាមថា «ចង់បាន»។ 21 00:01:50,627 --> 00:01:58,247 ម្ដាយបង្កើតរបស់ខ្ញុំ ក្រោយមកបានដឹងថា ម្ដាយរបស់ខ្ញុំមិនធ្លាប់ដែលរៀនចប់ថ្នាក់បរិញ្ញាប័ត្រ ហើយឪពុករបស់ខ្ញុំក៏មិនដែលបានរៀនចប់វិទ្យាល័យ។ 22 00:01:58,775 --> 00:02:02,116 គាត់បានបដិសេធមិនព្រមស៊ីញ៉េលើកិច្ចព្រមព្រៀងប្រគល់កូនអោយចិញ្ចឹម។ 23 00:02:03,275 --> 00:02:11,678 ប៉ុន្មានខែក្រោយមក គាត់ក៏បានប្ដូរចិត្តវិញ ពេលដែលឪពុកម្ដាយរបស់ខ្ញុំបានសន្យាថានឹងបញ្ជូនខ្ញុំទៅមហាវិទ្យាល័យ។ នេះជាចំនុចចាប់ផ្ដើមរបស់ជីវិតខ្ញុំ។ 24 00:02:13,649 --> 00:02:21,452 ១៧ឆ្នាំក្រោយ ខ្ញុំបានចូលរៀនថ្នាក់បរិញ្ញា។ ប៉ុន្តែ ខ្ញុំបានជ្រើសរើសសាកលវិទ្យាល័យដ៏ថ្លៃប្រហែលស្ទែនហ្វដ ដោយមិនបានគិតគូរអោយបានដឹតដល់។ 25 00:02:22,207 --> 00:02:26,584 ឪពុកម្ដាយខ្ញុំដែលស្ថិតក្នុងវណ្ណៈពលករ បានចំណាយប្រាក់សន្សំទាំងអស់សំរាប់បង់ថ្លៃសាលាអោយខ្ញុំ។ 26 00:02:27,303 --> 00:02:30,175 បន្ទាប់ពីនៅទីនោះ៦ខែ ខ្ញុំមិនអាចមើលឃើញតំលៃអ្វីពីទីនោះទេ។ 27 00:02:30,458 --> 00:02:35,932 ខ្ញុំមិនដឹងពីអ្វីដែលខ្លួនចង់ធ្វើនៅក្នុងជីវិត ហើយក៏មិនដឹងថាតើសាកលវិទ្យាល័យអាចនឹងជួយខ្ញុំរកឃើញអ្វីដែលខ្ញុំចង់ធ្វើដោយរបៀបណា។ 28 00:02:36,582 --> 00:02:40,850 អញ្ចឹងហើយ ខ្ញុំនៅតែចំណាយប្រាក់សន្សំក្នុងមួយជីវិតរបស់ឪពុកម្ដាយខ្ញុំទៅលើវា។ 29 00:02:42,323 --> 00:02:46,790 ហេតុនេះខ្ញុំបានសំរេចចិត្តព្យួរការសិក្សា និងជឿថាលទ្ធផលចុងក្រោយនឹងមិនអីទេ។ 30 00:02:47,408 --> 00:02:52,249 វាជារឿងគួរអោយខ្លាចណាស់នាពេលនោះ ប៉ុន្តែបើងាកមើលទៅពេលនោះវិញ វាជាការសំរេចចិត្តដ៏ត្រឹមត្រូវបំផុតមួយរបស់ខ្ញុំ។ 31 00:02:52,937 --> 00:02:53,991 [សំលេងសើច] 32 00:02:54,068 --> 00:02:59,071 ចាប់ពីនាទីដែលខ្ញុំផ្អាកការសិក្សា ខ្ញុំអាចឈប់ទៅរៀនមុខវិជ្ជាណាដែលខ្ញុំមិនចាប់អារម្មណ៍ 33 00:02:59,501 --> 00:03:03,504 និងចាប់ផ្ដើមដើររៀនមុខវិជ្ជាណាដែលមើលទៅគួរចាប់អារម្មណ៍។ 34 00:03:04,580 --> 00:03:13,822 អ្វីៗមិនមែនឡូយទាំងអស់នោះទេ។ ខ្ញុំគ្មានបន្ទប់ក្នុងន្តេរវិសិកដ្ឋាន ហេតុនេះខ្ញុំត្រូវគេងលើកំរាលឥដ្ឋក្នុង បន្ទប់មិត្តភក្ដិ។ ខ្ញុំយកដបខូកទៅហាងដូរយកប្រាក់តំកល់៥សេនមកវិញ ដើម្បីបានលុយទិញម្ហូប។ 35 00:03:14,397 --> 00:03:21,312 ហើយខ្ញុំធ្លាប់ដើរ៧ម៉ៃល៍កាត់ក្រុង រាល់យប់ថ្ងៃអាទិត្យ ដើម្បីទៅហូបអាហារសមរម្យនៅព្រះវិហារហរិគ្រិស្នា។ 36 00:03:21,716 --> 00:03:23,210 ខ្ញុំចូលចិត្តធ្វើបែបនេះ។ 37 00:03:23,580 --> 00:03:29,722 ហើយអ្វីដែលខ្ញុំធ្វើដោយស្ដាប់តាម ភាពចង់ដឹងចង់លឺ និងវិចារណញាណ បានក្លាយជារបស់ដ៏មានតំលៃមិនអាចកាត់ថ្លៃបាននាពេលក្រោយមកក្នុងជីវិតខ្ញុំ។ 38 00:03:29,876 --> 00:03:31,354 អនុញ្ញាតអោយខ្ញុំលើកឧទាហរណ៍មួយ។ 39 00:03:32,759 --> 00:03:37,683 សាកលវិទ្យាល័យរីដនាពេលនោះ ប្រហែលជាកន្លែងផ្ដល់នូវការបង្រៀនអក្សរផ្ចង់ល្អលើសគេនៅក្នុងប្រទេស។ 40 00:03:37,992 --> 00:03:44,635 នៅលើប័ណ្ឌផ្សព្វផ្យាយនៅទូទាំងសាលា និងនៅលើផ្លាកបិតថតតុ អក្សរទាំងឡាយត្រូវបានសរសេរដោយដៃយ៉ាងស្អាត។ 41 00:03:45,024 --> 00:03:52,489 ដោយសារតែខ្ញុំបានព្យូរការសិក្សាហើយខ្ញុំមិនចាំបាច់ត្រូវទៅរៀនមុខវិជ្ជាធម្មតា ខ្ញុំបានសំរេចចិត្តរៀនមុខវិជ្ជាអក្សរផ្ចង់ ដើម្បីមើលថាតែគេសរសេរវាយ៉ាងម៉េច។ 42 00:03:52,692 --> 00:03:59,285 ខ្ញុំបានរៀនអំពីប្រភេទអក្សរសេរីប (មានកន្ទុយ) និងសង់សេរីប(គ្មានកន្ទុយ) អំពីបំរែបំរួលទំហំចន្លោះរវាងបន្សំអក្សរផ្សេងៗគ្នា 43 00:03:59,582 --> 00:04:02,355 និងអំពីអ្វីដែលធ្វើអោយហ្វុនអក្សរដ៏ស្រស់ស្អាតអោយកាន់តែស្រស់ស្អាតថែមទៀត។ 44 00:04:02,899 --> 00:04:11,026 វាស្អាតណាស់ វាមានលក្ខណៈប្រវត្តិសាស្ត្រនិង មានភាពលំអិតតាមបែបសិល្បៈ ដែលវិទ្យាសាស្ត្រមិនអាចក្ដោបក្រសោបបាន ហើយខ្ញុំបានដឹងថាវាស្អាតអស្ចារ្យណាស់។ 45 00:04:11,730 --> 00:04:16,231 ក្នុងចំនោមចំនេះដឹងទាំងនេះ គ្មានអ្វីដែលអាចសង្ឃឹមថានឹងអាចយកទៅអនុវត្តផ្ទាល់ក្នុងជីវិតរបស់ខ្ញុំទេ។ 46 00:04:17,005 --> 00:04:22,911 ប៉ុន្តែដប់ឆ្នាំក្រោយ ពេលដែលយើងកំពុងឌីហ្សាញកុំព្យូទ័រម៉ាឃីនថូសជំនាន់ដំបូងគេ ចំនេះដឹងទាំងនោះបានរស់ជាថ្មីឡើងវិញនៅក្នុងខ្លួនខ្ញុំ។ 47 00:04:23,050 --> 00:04:28,612 ហើយយើងបានឌីហ្សាញវាចូលទៅក្នុងម៉ាក់។ វាជាកុំព្យូទ័រទីមួយដែលមានហ្វុនអក្សរស្រស់ស្អាត។ 48 00:04:29,077 --> 00:04:32,364 បើសិនជាខ្ញុំមិនបានទៅចូលរៀនមុខវិជ្ជាអក្សរផ្ចង់នោះទេ 49 00:04:32,486 --> 00:04:36,549 ម៉ាក់ក៏មិនអាចមានហ្វុនច្រើននិងហ្វុនដែលមានចន្លោះពីគ្នាបានសមយ៉ាងល្អឥតខ្ចោះនោះដែរ។ 50 00:04:36,962 --> 00:04:42,231 ហើយដោយហេតុថាវីនដូស៍ចេះត្រឹមតែចំលងពីម៉ាក់ ប្រហែលជាគ្មានកុំព្យូទ័រលើលោកណាមានហ្វុនស្អាតបែបនោះផងក៏មិនដឹង។ 51 00:04:42,468 --> 00:04:49,387 [សំលេងសើចនិងសំលេងទះដៃ] 52 00:04:49,572 --> 00:04:53,668 បើសិនជាខ្ញុំមិនបានព្យួរការសិក្សា ហើយមិនបានដើរទៅរៀនថ្នាក់អក្សរផ្ចង់នោះទេ 53 00:04:53,729 --> 00:04:57,601 កុំព្យូទ័រក៏ប្រហែលជាមិនអាចមានហ្វុនអក្សរដ៏ស្រស់អស្ចារ្យដូចសព្វថ្ងៃបានដែរ។ 54 00:04:57,923 --> 00:05:02,194 ពិតមែនហើយ ខ្ញុំមិនអាចតភ្ជាប់ចំនុច ដោយមើលទៅមុខពេលដែលខ្ញុំនៅជានិស្សិតទេ។ 55 00:05:02,484 --> 00:05:06,349 ប៉ុន្តែវាច្បាស់ណាស់ថា ខ្ញុំបានតភ្ជាប់វាពេលក្រលេកមើលថយក្រោយនៅ១០ឆ្នាំក្រោយ។ 56 00:05:06,595 --> 00:05:12,104 ខ្ញុំសូមនិយាយម្ដងទៀត។ អ្នកមិនអាចតភ្ជាប់ចំនុចដែលនៅខាងមុខបានទេ។ អ្នកភ្ជាប់វាបានតែពេលក្រលេកមើលថយក្រោយប៉ុណ្ណោះ។ 57 00:05:12,374 --> 00:05:16,162 ហេតុនេះអ្នកត្រូវតែជឿថាចំនុចទាំងនោះនឹងតភ្ជាប់គ្នានាពេលអនាគត ក្នុងរូបភាពណាមួយ។ 58 00:05:16,365 --> 00:05:21,131 អ្នកត្រូវតែជឿលើអ្វីមួយ៖ វីរភាព វាសនា សង្ខារ កម្មផល ស្អីក៏បានដែរ។ 59 00:05:21,374 --> 00:05:27,284 ការជឿថាចំនុចទាំងនោះនឹងតភ្ជាប់គ្នានៅលើផ្លូវជីវីតដែលអ្នកដើរ នឹងធ្វើអោយអ្នកមានទំនុកចិត្តលើខ្លួនឯង អោយអ្នកធ្វើតាមអ្វីដែលបេះដូងអ្នកប្រាថ្នា។ 60 00:05:27,468 --> 00:05:32,111 ទោះបីជាវានឹងនាំអ្នកចេញពីផ្លូវក្រាលកៅស៊ូស្រួលដើរដែលអ្នកដទៃដើរក៏ដោយ។ ការជឿបែបនោះនឹងជួយធ្វើអោយអ្វីៗផ្លាស់ប្ដូរ។ 61 00:05:37,972 --> 00:05:42,253 រឿងទីពីររបស់ខ្ញុំគឺនិយាយអំពីក្ដីស្រលាញ់និងការបរាជ័យ។ 62 00:05:43,408 --> 00:05:47,535 ខ្ញុំមានសំណាងណាស់ ដែលបានរកឃើញអ្វីដែលខ្ញុំចូលចិត្តធ្វើតាំងពីយុវវ័យ។ 63 00:05:47,977 --> 00:05:51,156 Woz និង ខ្ញុំបានបើកក្រុមហ៊ុនអេបផលនៅក្នុងរោងឡានរបស់ឪពុកម្ដាយខ្ញុំ ពេលខ្ញុំមានអាយុ២០ឆ្នាំ។ 64 00:05:51,367 --> 00:05:59,303 ពួកយើងប្រឹងប្រែងធ្វើការណាស់ ហើយក្នុងរយៈពេលតែ១០ឆ្នាំ អេបផលបានរីកធំធាត់ពីបុគ្គលិកតែ២នាក់នៅក្នុងរោងឡាន ក្លាយជាក្រុមហ៊ុនមានតំលៃ២០០០លានដុល្លារនិងមានបុគ្គលិកជាង៤០០០នាក់។ 65 00:05:59,608 --> 00:06:04,777 មួយឆ្នាំមុននោះ យើងបានចេញលក់ផលិតផលដ៏ឆ្នើមជាងគេរបស់យើង គឺម៉ាស៊ីនម៉ាឃីនថូស ហើយពេលនោះខ្ញុំទើបមានអាយុ៣០ឆ្នាំទេ។ 66 00:06:05,937 --> 00:06:07,168 បន្ទាប់មកខ្ញុំត្រូវគេបណ្ដេញចេញពីការងារ។ 67 00:06:08,545 --> 00:06:11,115 ដែរមានដែរ អ្នកដែលត្រូវគេបណ្ដេញចេញពីក្រុមហ៊ុនដែលខ្លួនឯងបង្កើត? 68 00:06:11,913 --> 00:06:18,038 តាមពិតគឺអញ្ចេះទេ។ ពេលដែលអេបផលរីកធំ យើងបានជួលបុគ្គលម្នាក់ដែលខ្ញុំគិតថាមានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុនជាមួយខ្ញុំ 69 00:06:18,254 --> 00:06:20,527 ហើយអ្វីៗដំណើរការបានល្អណាស់នៅឆ្នាំដំបូង។ 70 00:06:20,681 --> 00:06:25,095 ប៉ុន្តែក្រោយមក ទស្សនៈវិស័យពីអនាគតរបស់យើងបានឃ្លាតឆ្ងាយពីគ្នា ហើយយើងក៏បានបែកបាក់គ្នានៅទីបំផុត។ 71 00:06:25,258 --> 00:06:28,229 ពេលយើងសំរេចចិត្តបែកគ្នា គណកម្មការនាយករបស់ក្រុមហ៊ុនបានឈរនៅខាងគេ។ 72 00:06:28,447 --> 00:06:32,351 ហើយខ្ញុំក៏ត្រូវគេដេញចេញនៅអាយុ៣០។ ត្រូវគេដេញចេញយ៉ាងចំហ។ 73 00:06:32,827 --> 00:06:37,441 អ្វីដែលខ្ញុំបានបូជាឆាកជីវិតពេញវ័យខ្ញុំទៅលើនោះ បានរលាយបាត់ទៅ។ វាជាការបាត់បង់ដ៏ធំធេង។ 74 00:06:37,857 --> 00:06:40,057 រយៈពេលប៉ុន្មានខែដែលខ្ញុំពិតជាមិនដឹងថាគួរធ្វើអ្វីល្អ។ 75 00:06:40,645 --> 00:06:46,997 ខ្ញុំមានអារម្មណ៍ដូចធ្វើអោយសហគ្រិនជំនាន់មុនៗខកចិត្ត។ ខ្ញុំមានអារម្មណ៍ដូចធ្វើជ្រុះដំបងដែលគេហុចអោយពេលប្រកួតរត់បណ្ដាក់អញ្ចឹង។ 76 00:06:47,589 --> 00:06:53,238 ខ្ញុំបានជួបជាមួយ David Packard និង Bob Noyce ដើម្បីសុំទោសដែលបានធ្វើអោយអ្វីៗដើរមិនបានល្អ។ 77 00:06:53,796 --> 00:06:57,664 ខ្ញុំជាជនបរាជ័យក្នុងសង្គម ហើយខ្ញុំថែមទាំងគិតចង់រត់ចេញពីជ្រលងស៊ីលីខន់ទៀតផង។ 78 00:06:57,977 --> 00:07:03,285 ប៉ុន្ទែមានពន្លឺអ្វីមួយ ដែលចាប់ផ្ដើមរះនៅក្នុងចិត្តខ្ញុំ។ គឺ ខ្ញុំនៅស្រលាញ់អ្វីដែលខ្ញុំបានធ្វើ។ 79 00:07:04,316 --> 00:07:10,651 រឿងរ៉ាវដែលបានកើតឡើងនៅក្រុមហ៊ុនអេបផលមិនបានធ្វើអោយក្ដីស្រលាញ់នោះផ្លាស់ប្ដូរសូម្បីតែបន្តិច។ខ្ញុំត្រូវគេច្រានចោលមែន តែខ្ញុំនៅតែស្រលាញ់វា។ 80 00:07:11,647 --> 00:07:13,309 ហេតុនេះខ្ញុំក៏សំរេចចិត្តចាប់ផ្ដើមសារជាថ្មីម្ដងទៀត។ 81 00:07:14,345 --> 00:07:20,374 ពេលនោះខ្ញុំមិនដឹងសោះ ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថាការត្រូវគេដេញចេញពីក្រុមហ៊ុនអេបផលជាបទពិសោធន៍ដ៏ល្អបំផុតមួយដែលធ្លាប់កើតមានលើខ្លួនខ្ញុំ។ 82 00:07:20,482 --> 00:07:27,122 សំពាធដ៏ធ្ងន់របស់ជ័យជំនះ បានជំនួសដោយភាពធូរស្រាលចិត្តពេលក្លាយជាអ្នកទើបចាប់ផ្ដើមវិញ និងមិនសូវច្បាស់លើអ្វីៗទាំងអស់។ 83 00:07:27,611 --> 00:07:30,442 ខ្ញុំមានសេរីភាពនឹងបោះជំហានចូលក្នុងរយៈកាលប្រកបដោយគំនិតច្នៃប្រឌិតមួយក្នុងជីវិត។ 84 00:07:30,887 --> 00:07:35,481 ក្នងរយៈពេល៥ឆ្នាំបន្ទាប់ ខ្ញុំបានបើកក្រុមហ៊ុន NeXT និង ក្រុមហ៊ុន Pixar 85 00:07:35,802 --> 00:07:38,633 ហើយមានស្នេហាជាមួយនារីដ៏អស្ចារ្យម្នាក់ដែលជាភរិយារបស់ខ្ញុំនៅពេលនេះ។ 86 00:07:38,931 --> 00:07:47,529 ក្រុមហ៊ុន Pixar បានក្លាយជាក្រុមហ៊ុនដំបូងគេលើលោកដែលផលិតភាពយន្តជីវចលដោយប្រើកុំព្យូទ័រ គឺរឿងToy Story ហើយសព្វថ្ងៃវាជាក្រុនហ៊ុនជីវចលដែលបានទទួលជោគជ័យជាងគេលើលោក។ 87 00:07:47,804 --> 00:07:49,443 [សំលេងទះដៃនិងសំលេងហ៊ោ] 88 00:07:49,443 --> 00:07:54,585 ព្រឹត្តិការណ៍ដ៏គួរកត់សំគាល់មួយកើតឡើង។ អេបផលបានទិញយក NeXT ហើយខ្ញុំបានត្រលប់ទៅកាន់អេបផលវិញ 89 00:07:54,764 --> 00:07:58,841 ហើយបច្ចេកវិទ្យាដែលយើងបានអភិវឌ្ឍបាននៅ NeXT បានក្លាយជាគោលគ្រឹះសំរាប់ស្ដារអេបផលបច្ចុប្បន្នអោយរស់ឡើងវិញ។ 90 00:07:59,261 --> 00:08:02,508 លើសពីនេះទៅទៀត Laurene និងខ្ញុំបានកសាងគ្រួសារដ៏ពិសេសមួយជាមួយគ្នា 91 00:08:03,317 --> 00:08:07,131 ខ្ញុំអាចនិយាយបានប្រាកដណាស់ថាអ្វីៗទាំងអស់នេះនឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំមិនត្រូវបានគេដេញចេញពីក្រុមហ៊ុនអេបផល។ 92 00:08:07,573 --> 00:08:11,147 វាជាថ្នាំដ៏ល្វីងជូរចត់ ប៉ុន្តែខ្ញុំគិតថាអ្នកជំងឺត្រូវការវា។ 93 00:08:11,740 --> 00:08:15,742 ជួនកាលក្នុងឆាកជីវិតយើង យើងត្រូវគេវ៉ៃក្បាលនឹងដុំឥដ្ឋ។ 94 00:08:15,971 --> 00:08:21,314 ប៉ុន្តែសូមកុំអស់ជំនឿចិត្ត។ ខ្ញុំជឿថារបស់តែមួយគត់ដែលជួយជំរុញខ្ញុំអោយបន្តធ្វើការដល់សព្វថ្ងៃ គឺទឹកចិត្តស្រលាញ់របស់ខ្ញុំចំពោះអ្វីដែលខ្ញុំធ្វើ។ 95 00:08:21,761 --> 00:08:26,982 អ្នកត្រូវតែរកអោយឃើញនូវអ្វីដែលអ្នកស្រលាញ់ចូលចិត្តនឹងធ្វើ ទាំងក្នុងជីវិតការងារនិងជីវិតស្នេហា។ 96 00:08:27,639 --> 00:08:34,280 ការងារនឹងគ្របដណ្ដប់លើផ្នែកមួយភាគធំនៃជីវិតរបស់អ្នក ហើយវិធីដែលធ្វើអោយអ្នកស្កប់ស្កល់ចិត្តនោះ គឺត្រូវធ្វើការងារណាដែលអ្នកជឿថាជាការងារអស្ចារ្យ។ 97 00:08:34,510 --> 00:08:38,331 ហើយវិធីតែមួយគត់ក្នុងការធ្វើការងារអស្ចារ្យ គឺអ្នកត្រូវតែស្រលាញ់អ្វីដែលអ្នកធ្វើ។ 98 00:08:38,567 --> 00:08:42,651 បើអ្នកមិនទាន់រកឃើញវាទេ ចូរបន្តស្វែងរកទៀតទៅ។ កុំនៅស្ងៀម។ 99 00:08:43,067 --> 00:08:46,503 ដោយសារវាជារឿងបេះដូង អ្នកនឹងដឹងដោយខ្លួនឯងពេលដែលអ្នករកវាឃើញ។ 100 00:08:46,694 --> 00:08:51,513 ក៏ដូចជាទំនាក់ទំនងរវាងមនុស្សនិងមនុស្ស វានឹងរីកលូតលាស់ទៅតាមពេលវេលា។ 101 00:08:51,631 --> 00:08:54,280 ហេតុនេះសូមបន្តស្វែងរកទាល់តែឃើញ។ កុំនៅស្ងៀមអោយសោះ។ 102 00:08:57,469 --> 00:09:04,165 [សំលេងទះដៃ] 103 00:09:04,658 --> 00:09:07,612 រឿងទីបីរបស់ខ្ញុំគឺនិយាយអំពីមរណភាព។ 104 00:09:08,730 --> 00:09:12,062 ពេលខ្ញុំមានអាយុ១៧ឆ្នាំ ខ្ញុំបានអាននូវពាក្យពេជន៍មួយថា៖ 105 00:09:12,532 --> 00:09:17,716 «បើសិនជាអ្នករស់ជីវិតមួយថ្ងៃមួយថ្ងៃ ដោយចាត់ទុកថ្ងៃនោះជាថ្ងៃចុងក្រោយរបស់អ្នក នោះនៅពេលណាមួយអ្នកនឹងប្រាកដជារស់បានត្រឹមត្រូវ។» 106 00:09:18,030 --> 00:09:19,750 [សំលេងសើច] 107 00:09:20,350 --> 00:09:27,501 ពាក្យនេះដក់ជាប់នៅក្នុងខួរក្បាលខ្ញុំ ហើយចាប់ពីពេលនោះក្នុងរយៈពេល៣៣ឆ្នាំមកនេះ រាល់ព្រឹកខ្ញុំតែងសំលឹងរូបខ្លួនឯងនៅក្នុងកញ្ចក់ ហើយសួរខ្លួនឯងថា៖ 108 00:09:27,647 --> 00:09:33,201 «បើសិនថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ តើខ្ញុំពិតចង់ធ្វើអ្វីដែលខ្ញុំមានគំរោងនឹងធ្វើនៅថ្ងៃនេះដែរឬទេ?» 109 00:09:33,383 --> 00:09:38,989 ហើយនៅពេលដែលចំលើយចេញមកថា «ទេ» ជាប់ៗគ្នាជាច្រើនថ្ងៃ ពេលនោះខ្ញុំដឹងថាខ្ញុំគួរតែផ្លាស់ប្ដូរអ្វីម្យ៉ាង។ 110 00:09:39,905 --> 00:09:46,643 សូមចាំថា ការគិតថាខ្លួនឯងនឹងស្លាប់នាពេលឆាប់ៗ ជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយ ដែលជួយខ្ញុំអោយធ្វើការសំរេចចិត្តធំៗក្នុងជីវិត។ 111 00:09:47,254 --> 00:09:54,097 ព្រោះអ្វីៗទាំងអស់ ទាំងការរំពឹងពីអ្នកដទៃ ទាំងមោទនភាព ទាំងការភ័យខ្លាចចំពោះក្ដីអាម៉ាស់ពេលបរាជ័យ 112 00:09:54,097 --> 00:09:59,842 អ្វីៗទាំងអស់នេះនឹងរលាយបាត់ពេលដែលប្រឈមមុខនឹងការស្លាប់។ អ្វីដែលនៅសល់ជាអ្វីដែលសំខាន់សំរាប់យើងពិតប្រាកដ។ 113 00:09:59,949 --> 00:10:07,279 ចាំថា ការគិតថាខ្លួនឯងនឹងស្លាប់ជាវិធីល្អបំផុត ដែលជួយអ្នកអោយរួចពីអន្ទាក់គំនិតដែលអ្នកតែងគិតថាអ្នកមានអ្វីដែលត្រូវបាត់បង់។ 114 00:10:07,462 --> 00:10:12,389 អ្នកកើតមកគ្មានអ្វីយកមកតាមទេ ហើយក៏គ្មានអ្វីដែលត្រូវបាត់បង់ដែរ។ គ្មានមូលហេតុអ្វីដែលអ្នករស់នៅដោយមិនស្ដាប់តាមអ្វីដែលបេះដូងអ្នកចង់បានទេ។ 115 00:10:13,118 --> 00:10:16,660 មួយឆ្នាំមុន គ្រូពេទ្យប្រាប់ថាខ្ញុំមានជំងឺមហារីក។ 116 00:10:17,559 --> 00:10:22,533 ខ្ញុំអោយគេថតឆ្លុះនៅម៉ោង៧កន្លះព្រឹក ហើយរូបភាពបង្ហាញយ៉ាងច្បាស់នូវដុំសាច់ដុះលើលំពែងរបស់ខ្ញុំ។ 117 00:10:22,746 --> 00:10:25,038 ខ្ញុំមិនទាំងដឹងថាលំពែងនោះជាស្អីផង។ 118 00:10:25,514 --> 00:10:34,658 គ្រូពេទ្យបានប្រាប់ខ្ញុំថានេះជាប្រភេទជំងឺមហារីកដែលសឹងតែគ្មានសង្ឃឹមថាអាចព្យាបាលបាន ហើយថាខ្ញុំអាចរស់បានតែ៣ទៅ៦ខែទៀតទេ។ 119 00:10:34,927 --> 00:10:42,652 គ្រូពេទ្យបានប្រាប់ខ្ញុំអោយត្រលប់ទៅផ្ទះរៀបចំដោះស្រាយអ្វីៗអោយហើយ។ នេះជាពាក្យសំងាត់របស់ពេទ្យ ដែលមានន័យអោយរៀបចំអ្វីៗទាំងអស់មុននឹងស្លាប់។ 120 00:10:42,944 --> 00:10:50,659 វាមានន័យថាអ្នកត្រូវប្រាប់អ្វីៗទាំងអស់ដែលអ្នកគ្រោងនឹងប្រាប់ទៅកូនចៅរបស់អ្នកក្នុងរយៈពេល១០ឆ្នាំទៅមុខនោះ អោយចប់ត្រឹមរយៈពេលតែប៉ុន្មានខែនេះអោយហើយ។ 121 00:10:51,149 --> 00:10:56,482 វាមានន័យថាបញ្ចប់ការបន្តអ្វីៗទៅអោយគ្រួសារ ដើម្បីអោយពួកគេរស់នៅដោយស្រួលពេលអ្នកស្លាប់ទៅ។ 122 00:10:56,810 --> 00:10:58,642 វាមានន័យថាអោយអ្នកនិយាយពាក្យលាអោយហើយ។ 123 00:11:00,514 --> 00:11:02,940 ខ្ញុំរស់ជាមួយក្រដាស់លទ្ធផលពិនិត្យសុខភាពនោះពេញមួយថ្ងៃ។ 124 00:11:03,389 --> 00:11:10,265 ល្ងាចថ្ងៃនោះ ខ្ញុំទទួលការធ្វើកោសល្យវិច័យ។ គេញាត់អន្តោទស្សន៍ចូលតាមបំពង់ក ចូលក្នុងក្រពះ ពោះវៀន 125 00:11:10,452 --> 00:11:14,069 រួចយកម្ជុលចាក់លើលំពែងរបស់ខ្ញុំដើម្បីជួសយកកោសិកាមួយចំនួនពីដុំមហារីកនោះ។ 126 00:11:14,587 --> 00:11:22,526 ខ្ញុំត្រូវគេចាក់ថ្នាំសន្លប់មិនដឹងខ្លួនទេ។ ប៉ុន្តែប្រពន្ធខ្ញុំដែលនៅទីនោះដែរបានប្រាប់ខ្ញុំថា ពេលដែលគេមើលកោសិកាខ្ញុំតាមមីក្រូទស្សន៍ គ្រូពេទ្យចាប់ផ្ដើមស្រក់ទឹកភ្នែក 127 00:11:22,721 --> 00:11:27,711 ព្រោះគេបានឃើញថាវាជាប្រភេទមហារីកលំពែងដ៏កម្រមាន ដែលអាចព្យាបាលបានដោយការវះកាត់។ 128 00:11:28,214 --> 00:11:31,835 ខ្ញុំទទួលការវះកាត់ ហើយខ្ញុំមានសុខភាពល្អវិញហើយនៅពេលនេះ។ 129 00:11:32,057 --> 00:11:39,699 [សំលេងទះដៃ] 130 00:11:40,142 --> 00:11:45,621 នោះជានាទីដែលខ្ញុំនៅក្បែរសេចក្ដីស្លាប់ជាងគេ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិននៅក្បែរវាជាងនេះទៀតទេក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៀតនេះ។ 131 00:11:45,960 --> 00:11:53,539 ដោយរស់ឆ្លងកាត់បទពិសោធន៍នេះ ខ្ញុំអាចប្រាប់អ្នកបានច្បាស់ជាងមុន ជាងពេលដែលការស្លាប់គ្រាន់តែជាមនោគតិសុទ្ធសាធនោះថា៖ 132 00:11:54,797 --> 00:12:00,852 គ្មាននរណាម្នាក់ចង់ស្លាប់ទេ។ សូម្បីតែមនុស្សដែលចង់ទៅឋានសួគ៌ ក៏មិនចង់ស្លាប់ដើម្បីទៅទីនោះដែរ។ 133 00:12:01,324 --> 00:12:07,074 តែការស្លាប់ជាទីដៅដែលយើងទាំងអស់គ្នាត្រូវទៅដូចគ្នា។ គ្មាននរណាម្នាក់អាចគេចវេសបានទេ។ 134 00:12:07,351 --> 00:12:13,946 វាជារឿងធម្មជាតិ ព្រោះ ការស្លាប់ ទំនងជារបកគំឃើញដ៏ប្រសើរបំផុតតែមួយគត់របស់ ការរស់។ 135 00:12:14,116 --> 00:12:18,353 ការស្លាប់ជាភ្នាក់ងារផ្លាស់ប្ដូរការរស់។ វាលុបបំបាត់អ្វីៗដែលចាស់ទៅ ហើយបើកផ្លូវអោយអ្វីៗដែលថ្មី។ 136 00:12:18,910 --> 00:12:27,124 ឥលូវនេះអ្នកជាអ្វីៗដែលថ្មីនោះ ប៉ុន្តែនៅថ្ងៃណាមួយដែលនៅមិនឆ្ងាយប៉ុន្មាន អ្នកនឹងក្លាយជាចាស់បន្តិចម្ដងៗ ហើយ នឹងត្រូវបានគេលុបបំបាត់ចេញ។ 137 00:12:27,463 --> 00:12:30,697 សូមទោសដែលនិយាយបែបនាដកម្ម ប៉ុន្តែវាជារឿងពិត។ 138 00:12:31,777 --> 00:12:36,719 ពេលវេលារបស់អ្នកមានកំណត់ ហេតុនេះសូមកុំខ្ជះខ្ជាយវាក្នុងការរស់នៅជីវិតរបស់អ្នកដទៃ។ 139 00:12:37,099 --> 00:12:41,787 កុំជាប់អន្ទាក់ជំនឿជាទូទៅ។ កុំរស់នៅដោយលទ្ធផលរបស់គំនិតអ្នកដទៃ។ 140 00:12:42,272 --> 00:12:46,125 កុំអោយសំលេងរំខានរបស់មតិអ្នកដទៃពន្លិចសំលេងដែលនៅក្នុងចិត្តអ្នក។ 141 00:12:46,333 --> 00:12:50,250 ហើយសំខាន់ជាងនេះទៅទៀត ត្រូវមានសេចក្ដីក្លាហានធ្វើតាមសំលេងបេះដូងនិងវិចារណញាណរបស់អ្នកផ្ទាល់។ 142 00:12:50,763 --> 00:12:54,518 របស់ទាំង២នេះដឹងរួចទៅហើយពីអ្វីដែលអ្នកចង់ធ្វើពិតប្រាកដ។ 143 00:12:54,896 --> 00:12:57,539 អ្វីៗក្រៅពីនោះគ្រាន់តែជារបស់រាយរងប៉ុណ្ណោះ។ 144 00:12:59,280 --> 00:13:08,542 [សំលេងទះដៃ] 145 00:13:08,773 --> 00:13:17,200 ពេលខ្ញុំនៅក្មេង មានសៀវភៅដ៏អស្ចារ្យមួយឈ្មោះ The Whole Earth Catalog ដែលជាគម្ពីរមួយសំរាប់អ្នកកើតជំនាន់ខ្ញុំ។ 146 00:13:17,302 --> 00:13:24,767 វាត្រូវបានផលិតដោយបុរសម្នាក់ឈ្មោះ Stewart Brand ដែលរស់នៅ Menlo Park មិនឆ្ងាយប៉ុន្មានទេពីទីនេះ។ គាត់បានធ្វើវាដោយការរចនាដ៏ប៉ិនប្រសព្វ។ 147 00:13:25,231 --> 00:13:33,542 វាត្រូវបានផលិតនៅទសវត្សរ៍ឆ្នាំ៦០ មុនសម័យដែលគេបោះពុម្ភសៀវភៅដោយប្រើកុំព្យូទ័រ។ វាត្រូវបានផលិតទាំងស្រុងដោយប្រើអង្គលីលេខ កន្ត្រៃ និង ម៉ាស៊ីនថតផូឡារ័យ។ 148 00:13:33,765 --> 00:13:44,032 វាហាក់ដូចជាហ្គូហ្គលក្នុងទំរង់ជាក្រដាស់សៀវភៅ កាលពី៣៥ឆ្នាំមុន ពេលហ្គូហ្គលមិនទាន់មានមែនទែន។ វាប្រកបដោយឧត្តមគតិ និងពោរពេញទៅដោយសញ្ញាណនិងវិធីសាស្ត្រពិសេសៗ។ 149 00:13:44,550 --> 00:13:47,915 Stewart និងក្រុមការងាររបស់គាត់បានចេញផ្សាយThe Whole Earth Catalog ជាច្រើនលេខ 150 00:13:48,202 --> 00:13:52,173 ហើយនៅពេលដែលវាក្ដោបយកខ្លឹមសារស្ទើរទាំងអស់ហើយ ពួកគេបានបោះផ្សាយលេខចុងក្រោយ។ 151 00:13:52,496 --> 00:13:56,349 គឺនៅពាក់កណ្ដាញទសវត្សរ៍ឆ្នាំ៧០ ពេលខ្ញុំមានអាយុស្របាលអ្នកទាំងអស់គ្នា។ 152 00:13:57,529 --> 00:14:07,291 នៅលើក្របក្រោយរបស់លេខចុងក្រោយនោះ ជារូបភាពផ្លូវជនបទនាព្រឹកព្រលឹម ដូចទិដ្ឋភាពដែលអ្នកឃើញប្រសិនបើអ្នកធ្លាប់ធ្វើការសុំដោយសារឡានគេ។ 153 00:14:07,912 --> 00:14:15,784 នៅខាងក្រោមរូបនោះមានសរសេរថា «Stay Hungry. Stay Foolish.» (បន្តនៅស្រេកឃ្លាន។ បន្តនៅភ្លីភ្លើ។)។ នោះជាពាក្យលារបស់ពួកគេ។ 154 00:14:16,275 --> 00:14:22,072 Stay Hungry. Stay Foolish ។ ហើយវាតែងតែជាអ្វីដែលខ្ញុំចង់បានសំរាប់ខ្លួនខ្ញុំផ្ទាល់។ 155 00:14:22,758 --> 00:14:27,763 ហើយនៅពេលនេះ អ្នកបញ្ចប់ការសិក្សានិងចាប់ផ្ដើមជីវិតថ្មីមួយ ខ្ញុំសូមជូនពរអ្នកដោយប្រើពាក្យទាំងនេះ។ 156 00:14:28,012 --> 00:14:30,602 Stay Hungry. Stay Foolish. 157 00:14:30,905 --> 00:14:32,382 សូមអរគុណច្រើនអ្នកទាំងអស់គ្នា។ 158 00:14:32,591 --> 00:14:49,110 [សំលេងទះដៃ] 159 00:14:54,314 --> 00:14:56,841 [សាកលវិទ្យាល័យស្ទែនហ្វដ www.stanford.edu] 160 00:14:56,918 --> 00:15:00,210 អ្នកអធិប្បាយ៖ កម្មវិធីមុននេះរក្សាសិទ្ធិគ្រប់យ៉ាងដោយ សាកលវិទ្យាល័យស្ទែនហ្វដ។ 161 00:15:00,357 --> 00:15:03,147 សូមចូលមើលវិបសៃថ៍យើងខ្ញុំនៅ stanford.edu