0:00:06.485,0:00:07.508 [សាកលវិទ្យាល័យស្ទែនហ្វដ www.stanford.edu] 0:00:07.508,0:00:13.316 អ្នកអធិប្បាយ៖ កម្មវិធីនេះនាំមកជូនលោកអ្នកដោយ សាកលវិទ្យាល័យស្ទែនហ្វដ។ [br]សូមចូលមើលវិបសៃថ៍យើងខ្ញុំនៅ stanford.edu។ 0:00:15.055,0:00:21.534 [សំលេងទះដៃ] 0:00:21.534,0:00:22.842 ស្ទីវចប៖ សូមអរគុណ។ 0:00:24.964,0:00:26.818 [ស្ទីវចប៖ ប្រធានប្រតិបត្តិក្រុមហ៊ុនអេបផលនិងភិចសារជីវចល] 0:00:27.034,0:00:32.130 ចប៖ថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងពិធីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដ៏ឆ្នើមមួយលើលោក របស់អ្នកទាំងអស់គ្នា។ 0:00:32.130,0:00:35.381 [សំលេងហ៊ោ] 0:00:35.689,0:00:45.574 តាមពិតទៅ ខ្លួនខ្ញុំផ្ទាល់មិនធ្លាប់បញ្ចប់ការសិក្សាពីមហាវិទ្យាល័យទេ។ នេះជាឱកាសតែមួយគត់ដែលខ្ញុំបាននៅក្បែរពិធីបញ្ចប់ការសិក្សាបំផុត។ 0:00:46.098,0:00:47.686 [សំលេងសើច] 0:00:47.948,0:00:54.267 ថ្ងៃនេះ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានូវរឿងរ៉ាវចំនួន៣អំពីជីវិតខ្ញុំ។ តែប៉ុណ្ណឹងទេ។ គ្មានអ្វីអស្ចារ្យទេ។ គ្រាន់តែរឿង៣ប៉ុណ្ណោះ។ 0:00:55.481,0:00:59.036 រឿងទីមួយ គឺនិយាយពីការតភ្ជាប់ចំនុច។ 0:01:00.712,0:01:08.197 បន្ទាប់ពីចូលរៀននៅសាកលវិទ្យាល័យរីដបាន៦ខែខ្ញុំបានព្យួរការសិក្សា។ ប៉ុន្តែខ្ញុំនៅទៅរៀនរយៈពេល១៨ខែទៀត មុនពេលដែលខ្ញុំរត់ចោលសាលាពិតប្រាកដ។ 0:01:09.095,0:01:10.834 តើហេតុអ្វីបានជាខ្ញុំព្យួរការសិក្សា? 0:01:12.180,0:01:13.949 ដើមហេតុ គឺគួររំលឹកតាំងពីពេលខ្ញុំមិនទាន់កើត។ 0:01:15.101,0:01:21.273 ម្ដាយបង្កើតរបស់ខ្ញុំជានិស្សិតអនុបណ្ឌិត វ័យក្មេង និងមិនបានរៀបការ។ ហេតុនេះគាត់បានសំរេចចិត្តដាក់ខ្ញុំអោយក្លាយជាកូនចិញ្ចឹមរបស់គេ។ 0:01:22.095,0:01:25.988 គាត់ប្រាថ្នាអោយអ្នកដែលទទួលខ្ញុំចិញ្ចឹម គួរតែជាអ្នកដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ 0:01:25.988,0:01:30.666 ហេតុនេះគាត់បានរៀបចំអោយប្ដីប្រពន្ធមេធាវីមួយគូទទួលយកខ្ញុំទៅចិញ្ចឹម ពេលដែលខ្ញុំកើតមកភ្លាមៗ។ 0:01:31.581,0:01:36.542 តែពេលដែលខ្ញុំកើតចេញមក ពួកគេបានសំរេចចិត្តជាចុងក្រោយថា ពួកគេចង់បាននោះគឺកូនស្រី។ 0:01:37.653,0:01:42.346 ហេតុនេះឪពុកម្ដាយ(ចិញ្ចឹមរបស់ខ្ញុំ ដែលមានឈ្មោះក្នុងបញ្ជីរង់ចាំ បានទទួលទូរស័ព្ទមួយទាំងកណ្ដាលអាធ្រាត ដែលសួរថា៖ 0:01:43.190,0:01:49.204 «យើងមានកូនង៉ែតប្រុស ដែលយើងមិនបានរំពឹងទុក តើអ្នកត្រូវការវាទេ?» ពួកគាត់ឆ្លើយភ្លាមថា «ចង់បាន»។ 0:01:50.627,0:01:58.247 ម្ដាយបង្កើតរបស់ខ្ញុំ ក្រោយមកបានដឹងថា ម្ដាយរបស់ខ្ញុំមិនធ្លាប់ដែលរៀនចប់ថ្នាក់បរិញ្ញាប័ត្រ ហើយឪពុករបស់ខ្ញុំក៏មិនដែលបានរៀនចប់វិទ្យាល័យ។ 0:01:58.775,0:02:02.116 គាត់បានបដិសេធមិនព្រមស៊ីញ៉េលើកិច្ចព្រមព្រៀងប្រគល់កូនអោយចិញ្ចឹម។ 0:02:03.275,0:02:11.678 ប៉ុន្មានខែក្រោយមក គាត់ក៏បានប្ដូរចិត្តវិញ ពេលដែលឪពុកម្ដាយរបស់ខ្ញុំបានសន្យាថានឹងបញ្ជូនខ្ញុំទៅមហាវិទ្យាល័យ។ នេះជាចំនុចចាប់ផ្ដើមរបស់ជីវិតខ្ញុំ។ 0:02:13.649,0:02:21.452 ១៧ឆ្នាំក្រោយ ខ្ញុំបានចូលរៀនថ្នាក់បរិញ្ញា។ ប៉ុន្តែ ខ្ញុំបានជ្រើសរើសសាកលវិទ្យាល័យដ៏ថ្លៃប្រហែលស្ទែនហ្វដ ដោយមិនបានគិតគូរអោយបានដឹតដល់។ 0:02:22.207,0:02:26.584 ឪពុកម្ដាយខ្ញុំដែលស្ថិតក្នុងវណ្ណៈពលករ បានចំណាយប្រាក់សន្សំទាំងអស់សំរាប់បង់ថ្លៃសាលាអោយខ្ញុំ។ 0:02:27.303,0:02:30.175 បន្ទាប់ពីនៅទីនោះ៦ខែ ខ្ញុំមិនអាចមើលឃើញតំលៃអ្វីពីទីនោះទេ។ 0:02:30.458,0:02:35.932 ខ្ញុំមិនដឹងពីអ្វីដែលខ្លួនចង់ធ្វើនៅក្នុងជីវិត ហើយក៏មិនដឹងថាតើសាកលវិទ្យាល័យអាចនឹងជួយខ្ញុំរកឃើញអ្វីដែលខ្ញុំចង់ធ្វើដោយរបៀបណា។ 0:02:36.582,0:02:40.850 អញ្ចឹងហើយ ខ្ញុំនៅតែចំណាយប្រាក់សន្សំក្នុងមួយជីវិតរបស់ឪពុកម្ដាយខ្ញុំទៅលើវា។ 0:02:42.323,0:02:46.790 ហេតុនេះខ្ញុំបានសំរេចចិត្តព្យួរការសិក្សា និងជឿថាលទ្ធផលចុងក្រោយនឹងមិនអីទេ។ 0:02:47.408,0:02:52.249 វាជារឿងគួរអោយខ្លាចណាស់នាពេលនោះ ប៉ុន្តែបើងាកមើលទៅពេលនោះវិញ វាជាការសំរេចចិត្តដ៏ត្រឹមត្រូវបំផុតមួយរបស់ខ្ញុំ។ 0:02:52.937,0:02:53.991 [សំលេងសើច] 0:02:54.068,0:02:59.071 ចាប់ពីនាទីដែលខ្ញុំផ្អាកការសិក្សា ខ្ញុំអាចឈប់ទៅរៀនមុខវិជ្ជាណាដែលខ្ញុំមិនចាប់អារម្មណ៍ 0:02:59.501,0:03:03.504 និងចាប់ផ្ដើមដើររៀនមុខវិជ្ជាណាដែលមើលទៅគួរចាប់អារម្មណ៍។ 0:03:04.580,0:03:13.822 អ្វីៗមិនមែនឡូយទាំងអស់នោះទេ។ ខ្ញុំគ្មានបន្ទប់ក្នុងន្តេរវិសិកដ្ឋាន ហេតុនេះខ្ញុំត្រូវគេងលើកំរាលឥដ្ឋក្នុង បន្ទប់មិត្តភក្ដិ។ ខ្ញុំយកដបខូកទៅហាងដូរយកប្រាក់តំកល់៥សេនមកវិញ ដើម្បីបានលុយទិញម្ហូប។ 0:03:14.397,0:03:21.312 ហើយខ្ញុំធ្លាប់ដើរ៧ម៉ៃល៍កាត់ក្រុង រាល់យប់ថ្ងៃអាទិត្យ ដើម្បីទៅហូបអាហារសមរម្យនៅព្រះវិហារហរិគ្រិស្នា។ 0:03:21.716,0:03:23.210 ខ្ញុំចូលចិត្តធ្វើបែបនេះ។ 0:03:23.580,0:03:29.722 ហើយអ្វីដែលខ្ញុំធ្វើដោយស្ដាប់តាម ភាពចង់ដឹងចង់លឺ និងវិចារណញាណ បានក្លាយជារបស់ដ៏មានតំលៃមិនអាចកាត់ថ្លៃបាននាពេលក្រោយមកក្នុងជីវិតខ្ញុំ។ 0:03:29.876,0:03:31.354 អនុញ្ញាតអោយខ្ញុំលើកឧទាហរណ៍មួយ។ 0:03:32.759,0:03:37.683 សាកលវិទ្យាល័យរីដនាពេលនោះ ប្រហែលជាកន្លែងផ្ដល់នូវការបង្រៀនអក្សរផ្ចង់ល្អលើសគេនៅក្នុងប្រទេស។ 0:03:37.992,0:03:44.635 នៅលើប័ណ្ឌផ្សព្វផ្យាយនៅទូទាំងសាលា និងនៅលើផ្លាកបិតថតតុ អក្សរទាំងឡាយត្រូវបានសរសេរដោយដៃយ៉ាងស្អាត។ 0:03:45.024,0:03:52.489 ដោយសារតែខ្ញុំបានព្យូរការសិក្សាហើយខ្ញុំមិនចាំបាច់ត្រូវទៅរៀនមុខវិជ្ជាធម្មតា ខ្ញុំបានសំរេចចិត្តរៀនមុខវិជ្ជាអក្សរផ្ចង់ ដើម្បីមើលថាតែគេសរសេរវាយ៉ាងម៉េច។ 0:03:52.692,0:03:59.285 ខ្ញុំបានរៀនអំពីប្រភេទអក្សរសេរីប (មានកន្ទុយ) និងសង់សេរីប(គ្មានកន្ទុយ) អំពីបំរែបំរួលទំហំចន្លោះរវាងបន្សំអក្សរផ្សេងៗគ្នា 0:03:59.582,0:04:02.355 និងអំពីអ្វីដែលធ្វើអោយហ្វុនអក្សរដ៏ស្រស់ស្អាតអោយកាន់តែស្រស់ស្អាតថែមទៀត។ 0:04:02.899,0:04:11.026 វាស្អាតណាស់ វាមានលក្ខណៈប្រវត្តិសាស្ត្រនិង មានភាពលំអិតតាមបែបសិល្បៈ ដែលវិទ្យាសាស្ត្រមិនអាចក្ដោបក្រសោបបាន ហើយខ្ញុំបានដឹងថាវាស្អាតអស្ចារ្យណាស់។ 0:04:11.730,0:04:16.231 ក្នុងចំនោមចំនេះដឹងទាំងនេះ គ្មានអ្វីដែលអាចសង្ឃឹមថានឹងអាចយកទៅអនុវត្តផ្ទាល់ក្នុងជីវិតរបស់ខ្ញុំទេ។ 0:04:17.005,0:04:22.911 ប៉ុន្តែដប់ឆ្នាំក្រោយ ពេលដែលយើងកំពុងឌីហ្សាញកុំព្យូទ័រម៉ាឃីនថូសជំនាន់ដំបូងគេ ចំនេះដឹងទាំងនោះបានរស់ជាថ្មីឡើងវិញនៅក្នុងខ្លួនខ្ញុំ។ 0:04:23.050,0:04:28.612 ហើយយើងបានឌីហ្សាញវាចូលទៅក្នុងម៉ាក់។ វាជាកុំព្យូទ័រទីមួយដែលមានហ្វុនអក្សរស្រស់ស្អាត។ 0:04:29.077,0:04:32.364 បើសិនជាខ្ញុំមិនបានទៅចូលរៀនមុខវិជ្ជាអក្សរផ្ចង់នោះទេ 0:04:32.486,0:04:36.549 ម៉ាក់ក៏មិនអាចមានហ្វុនច្រើននិងហ្វុនដែលមានចន្លោះពីគ្នាបានសមយ៉ាងល្អឥតខ្ចោះនោះដែរ។ 0:04:36.962,0:04:42.231 ហើយដោយហេតុថាវីនដូស៍ចេះត្រឹមតែចំលងពីម៉ាក់ ប្រហែលជាគ្មានកុំព្យូទ័រលើលោកណាមានហ្វុនស្អាតបែបនោះផងក៏មិនដឹង។ 0:04:42.468,0:04:49.387 [សំលេងសើចនិងសំលេងទះដៃ] 0:04:49.572,0:04:53.668 បើសិនជាខ្ញុំមិនបានព្យួរការសិក្សា ហើយមិនបានដើរទៅរៀនថ្នាក់អក្សរផ្ចង់នោះទេ 0:04:53.729,0:04:57.601 កុំព្យូទ័រក៏ប្រហែលជាមិនអាចមានហ្វុនអក្សរដ៏ស្រស់អស្ចារ្យដូចសព្វថ្ងៃបានដែរ។ 0:04:57.923,0:05:02.194 ពិតមែនហើយ ខ្ញុំមិនអាចតភ្ជាប់ចំនុច ដោយមើលទៅមុខពេលដែលខ្ញុំនៅជានិស្សិតទេ។ 0:05:02.484,0:05:06.349 ប៉ុន្តែវាច្បាស់ណាស់ថា ខ្ញុំបានតភ្ជាប់វាពេលក្រលេកមើលថយក្រោយនៅ១០ឆ្នាំក្រោយ។ 0:05:06.595,0:05:12.104 ខ្ញុំសូមនិយាយម្ដងទៀត។ អ្នកមិនអាចតភ្ជាប់ចំនុចដែលនៅខាងមុខបានទេ។ អ្នកភ្ជាប់វាបានតែពេលក្រលេកមើលថយក្រោយប៉ុណ្ណោះ។ 0:05:12.374,0:05:16.162 ហេតុនេះអ្នកត្រូវតែជឿថាចំនុចទាំងនោះនឹងតភ្ជាប់គ្នានាពេលអនាគត ក្នុងរូបភាពណាមួយ។ 0:05:16.365,0:05:21.131 អ្នកត្រូវតែជឿលើអ្វីមួយ៖ វីរភាព វាសនា សង្ខារ កម្មផល ស្អីក៏បានដែរ។ 0:05:21.374,0:05:27.284 ការជឿថាចំនុចទាំងនោះនឹងតភ្ជាប់គ្នានៅលើផ្លូវជីវីតដែលអ្នកដើរ នឹងធ្វើអោយអ្នកមានទំនុកចិត្តលើខ្លួនឯង អោយអ្នកធ្វើតាមអ្វីដែលបេះដូងអ្នកប្រាថ្នា។ 0:05:27.468,0:05:32.111 ទោះបីជាវានឹងនាំអ្នកចេញពីផ្លូវក្រាលកៅស៊ូស្រួលដើរដែលអ្នកដទៃដើរក៏ដោយ។ ការជឿបែបនោះនឹងជួយធ្វើអោយអ្វីៗផ្លាស់ប្ដូរ។ 0:05:37.972,0:05:42.253 រឿងទីពីររបស់ខ្ញុំគឺនិយាយអំពីក្ដីស្រលាញ់និងការបរាជ័យ។ 0:05:43.408,0:05:47.535 ខ្ញុំមានសំណាងណាស់ ដែលបានរកឃើញអ្វីដែលខ្ញុំចូលចិត្តធ្វើតាំងពីយុវវ័យ។ 0:05:47.977,0:05:51.156 Woz និង ខ្ញុំបានបើកក្រុមហ៊ុនអេបផលនៅក្នុងរោងឡានរបស់ឪពុកម្ដាយខ្ញុំ ពេលខ្ញុំមានអាយុ២០ឆ្នាំ។ 0:05:51.367,0:05:59.303 ពួកយើងប្រឹងប្រែងធ្វើការណាស់ ហើយក្នុងរយៈពេលតែ១០ឆ្នាំ អេបផលបានរីកធំធាត់ពីបុគ្គលិកតែ២នាក់នៅក្នុងរោងឡាន ក្លាយជាក្រុមហ៊ុនមានតំលៃ២០០០លានដុល្លារនិងមានបុគ្គលិកជាង៤០០០នាក់។ 0:05:59.608,0:06:04.777 មួយឆ្នាំមុននោះ យើងបានចេញលក់ផលិតផលដ៏ឆ្នើមជាងគេរបស់យើង គឺម៉ាស៊ីនម៉ាឃីនថូស ហើយពេលនោះខ្ញុំទើបមានអាយុ៣០ឆ្នាំទេ។ 0:06:05.937,0:06:07.168 បន្ទាប់មកខ្ញុំត្រូវគេបណ្ដេញចេញពីការងារ។ 0:06:08.545,0:06:11.115 ដែរមានដែរ អ្នកដែលត្រូវគេបណ្ដេញចេញពីក្រុមហ៊ុនដែលខ្លួនឯងបង្កើត? 0:06:11.913,0:06:18.038 តាមពិតគឺអញ្ចេះទេ។ ពេលដែលអេបផលរីកធំ យើងបានជួលបុគ្គលម្នាក់ដែលខ្ញុំគិតថាមានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុនជាមួយខ្ញុំ 0:06:18.254,0:06:20.527 ហើយអ្វីៗដំណើរការបានល្អណាស់នៅឆ្នាំដំបូង។ 0:06:20.681,0:06:25.095 ប៉ុន្តែក្រោយមក ទស្សនៈវិស័យពីអនាគតរបស់យើងបានឃ្លាតឆ្ងាយពីគ្នា ហើយយើងក៏បានបែកបាក់គ្នានៅទីបំផុត។ 0:06:25.258,0:06:28.229 ពេលយើងសំរេចចិត្តបែកគ្នា គណកម្មការនាយករបស់ក្រុមហ៊ុនបានឈរនៅខាងគេ។ 0:06:28.447,0:06:32.351 ហើយខ្ញុំក៏ត្រូវគេដេញចេញនៅអាយុ៣០។ ត្រូវគេដេញចេញយ៉ាងចំហ។ 0:06:32.827,0:06:37.441 អ្វីដែលខ្ញុំបានបូជាឆាកជីវិតពេញវ័យខ្ញុំទៅលើនោះ បានរលាយបាត់ទៅ។ វាជាការបាត់បង់ដ៏ធំធេង។ 0:06:37.857,0:06:40.057 រយៈពេលប៉ុន្មានខែដែលខ្ញុំពិតជាមិនដឹងថាគួរធ្វើអ្វីល្អ។ 0:06:40.645,0:06:46.997 ខ្ញុំមានអារម្មណ៍ដូចធ្វើអោយសហគ្រិនជំនាន់មុនៗខកចិត្ត។ ខ្ញុំមានអារម្មណ៍ដូចធ្វើជ្រុះដំបងដែលគេហុចអោយពេលប្រកួតរត់បណ្ដាក់អញ្ចឹង។ 0:06:47.589,0:06:53.238 ខ្ញុំបានជួបជាមួយ David Packard និង Bob Noyce ដើម្បីសុំទោសដែលបានធ្វើអោយអ្វីៗដើរមិនបានល្អ។ 0:06:53.796,0:06:57.664 ខ្ញុំជាជនបរាជ័យក្នុងសង្គម ហើយខ្ញុំថែមទាំងគិតចង់រត់ចេញពីជ្រលងស៊ីលីខន់ទៀតផង។ 0:06:57.977,0:07:03.285 ប៉ុន្ទែមានពន្លឺអ្វីមួយ ដែលចាប់ផ្ដើមរះនៅក្នុងចិត្តខ្ញុំ។ គឺ ខ្ញុំនៅស្រលាញ់អ្វីដែលខ្ញុំបានធ្វើ។ 0:07:04.316,0:07:10.651 រឿងរ៉ាវដែលបានកើតឡើងនៅក្រុមហ៊ុនអេបផលមិនបានធ្វើអោយក្ដីស្រលាញ់នោះផ្លាស់ប្ដូរសូម្បីតែបន្តិច។ខ្ញុំត្រូវគេច្រានចោលមែន តែខ្ញុំនៅតែស្រលាញ់វា។ 0:07:11.647,0:07:13.309 ហេតុនេះខ្ញុំក៏សំរេចចិត្តចាប់ផ្ដើមសារជាថ្មីម្ដងទៀត។ 0:07:14.345,0:07:20.374 ពេលនោះខ្ញុំមិនដឹងសោះ ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថាការត្រូវគេដេញចេញពីក្រុមហ៊ុនអេបផលជាបទពិសោធន៍ដ៏ល្អបំផុតមួយដែលធ្លាប់កើតមានលើខ្លួនខ្ញុំ។ 0:07:20.482,0:07:27.122 សំពាធដ៏ធ្ងន់របស់ជ័យជំនះ បានជំនួសដោយភាពធូរស្រាលចិត្តពេលក្លាយជាអ្នកទើបចាប់ផ្ដើមវិញ និងមិនសូវច្បាស់លើអ្វីៗទាំងអស់។ 0:07:27.611,0:07:30.442 ខ្ញុំមានសេរីភាពនឹងបោះជំហានចូលក្នុងរយៈកាលប្រកបដោយគំនិតច្នៃប្រឌិតមួយក្នុងជីវិត។ 0:07:30.887,0:07:35.481 ក្នងរយៈពេល៥ឆ្នាំបន្ទាប់ ខ្ញុំបានបើកក្រុមហ៊ុន NeXT និង ក្រុមហ៊ុន Pixar 0:07:35.802,0:07:38.633 ហើយមានស្នេហាជាមួយនារីដ៏អស្ចារ្យម្នាក់ដែលជាភរិយារបស់ខ្ញុំនៅពេលនេះ។ 0:07:38.931,0:07:47.529 ក្រុមហ៊ុន Pixar បានក្លាយជាក្រុមហ៊ុនដំបូងគេលើលោកដែលផលិតភាពយន្តជីវចលដោយប្រើកុំព្យូទ័រ គឺរឿងToy Story ហើយសព្វថ្ងៃវាជាក្រុនហ៊ុនជីវចលដែលបានទទួលជោគជ័យជាងគេលើលោក។ 0:07:47.804,0:07:49.443 [សំលេងទះដៃនិងសំលេងហ៊ោ] 0:07:49.443,0:07:54.585 ព្រឹត្តិការណ៍ដ៏គួរកត់សំគាល់មួយកើតឡើង។ អេបផលបានទិញយក NeXT ហើយខ្ញុំបានត្រលប់ទៅកាន់អេបផលវិញ 0:07:54.764,0:07:58.841 ហើយបច្ចេកវិទ្យាដែលយើងបានអភិវឌ្ឍបាននៅ NeXT បានក្លាយជាគោលគ្រឹះសំរាប់ស្ដារអេបផលបច្ចុប្បន្នអោយរស់ឡើងវិញ។ 0:07:59.261,0:08:02.508 លើសពីនេះទៅទៀត Laurene និងខ្ញុំបានកសាងគ្រួសារដ៏ពិសេសមួយជាមួយគ្នា 0:08:03.317,0:08:07.131 ខ្ញុំអាចនិយាយបានប្រាកដណាស់ថាអ្វីៗទាំងអស់នេះនឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំមិនត្រូវបានគេដេញចេញពីក្រុមហ៊ុនអេបផល។ 0:08:07.573,0:08:11.147 វាជាថ្នាំដ៏ល្វីងជូរចត់ ប៉ុន្តែខ្ញុំគិតថាអ្នកជំងឺត្រូវការវា។ 0:08:11.740,0:08:15.742 ជួនកាលក្នុងឆាកជីវិតយើង យើងត្រូវគេវ៉ៃក្បាលនឹងដុំឥដ្ឋ។ 0:08:15.971,0:08:21.314 ប៉ុន្តែសូមកុំអស់ជំនឿចិត្ត។ ខ្ញុំជឿថារបស់តែមួយគត់ដែលជួយជំរុញខ្ញុំអោយបន្តធ្វើការដល់សព្វថ្ងៃ គឺទឹកចិត្តស្រលាញ់របស់ខ្ញុំចំពោះអ្វីដែលខ្ញុំធ្វើ។ 0:08:21.761,0:08:26.982 អ្នកត្រូវតែរកអោយឃើញនូវអ្វីដែលអ្នកស្រលាញ់ចូលចិត្តនឹងធ្វើ ទាំងក្នុងជីវិតការងារនិងជីវិតស្នេហា។ 0:08:27.639,0:08:34.280 ការងារនឹងគ្របដណ្ដប់លើផ្នែកមួយភាគធំនៃជីវិតរបស់អ្នក ហើយវិធីដែលធ្វើអោយអ្នកស្កប់ស្កល់ចិត្តនោះ គឺត្រូវធ្វើការងារណាដែលអ្នកជឿថាជាការងារអស្ចារ្យ។ 0:08:34.510,0:08:38.331 ហើយវិធីតែមួយគត់ក្នុងការធ្វើការងារអស្ចារ្យ គឺអ្នកត្រូវតែស្រលាញ់អ្វីដែលអ្នកធ្វើ។ 0:08:38.567,0:08:42.651 បើអ្នកមិនទាន់រកឃើញវាទេ ចូរបន្តស្វែងរកទៀតទៅ។ កុំនៅស្ងៀម។ 0:08:43.067,0:08:46.503 ដោយសារវាជារឿងបេះដូង អ្នកនឹងដឹងដោយខ្លួនឯងពេលដែលអ្នករកវាឃើញ។ 0:08:46.694,0:08:51.513 ក៏ដូចជាទំនាក់ទំនងរវាងមនុស្សនិងមនុស្ស វានឹងរីកលូតលាស់ទៅតាមពេលវេលា។ 0:08:51.631,0:08:54.280 ហេតុនេះសូមបន្តស្វែងរកទាល់តែឃើញ។ កុំនៅស្ងៀមអោយសោះ។ 0:08:57.469,0:09:04.165 [សំលេងទះដៃ] 0:09:04.658,0:09:07.612 រឿងទីបីរបស់ខ្ញុំគឺនិយាយអំពីមរណភាព។ 0:09:08.730,0:09:12.062 ពេលខ្ញុំមានអាយុ១៧ឆ្នាំ ខ្ញុំបានអាននូវពាក្យពេជន៍មួយថា៖ 0:09:12.532,0:09:17.716 «បើសិនជាអ្នករស់ជីវិតមួយថ្ងៃមួយថ្ងៃ ដោយចាត់ទុកថ្ងៃនោះជាថ្ងៃចុងក្រោយរបស់អ្នក នោះនៅពេលណាមួយអ្នកនឹងប្រាកដជារស់បានត្រឹមត្រូវ។» 0:09:18.030,0:09:19.750 [សំលេងសើច] 0:09:20.350,0:09:27.501 ពាក្យនេះដក់ជាប់នៅក្នុងខួរក្បាលខ្ញុំ ហើយចាប់ពីពេលនោះក្នុងរយៈពេល៣៣ឆ្នាំមកនេះ រាល់ព្រឹកខ្ញុំតែងសំលឹងរូបខ្លួនឯងនៅក្នុងកញ្ចក់ ហើយសួរខ្លួនឯងថា៖ 0:09:27.647,0:09:33.201 «បើសិនថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ តើខ្ញុំពិតចង់ធ្វើអ្វីដែលខ្ញុំមានគំរោងនឹងធ្វើនៅថ្ងៃនេះដែរឬទេ?» 0:09:33.383,0:09:38.989 ហើយនៅពេលដែលចំលើយចេញមកថា «ទេ» ជាប់ៗគ្នាជាច្រើនថ្ងៃ ពេលនោះខ្ញុំដឹងថាខ្ញុំគួរតែផ្លាស់ប្ដូរអ្វីម្យ៉ាង។ 0:09:39.905,0:09:46.643 សូមចាំថា ការគិតថាខ្លួនឯងនឹងស្លាប់នាពេលឆាប់ៗ ជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយ ដែលជួយខ្ញុំអោយធ្វើការសំរេចចិត្តធំៗក្នុងជីវិត។ 0:09:47.254,0:09:54.097 ព្រោះអ្វីៗទាំងអស់ ទាំងការរំពឹងពីអ្នកដទៃ ទាំងមោទនភាព ទាំងការភ័យខ្លាចចំពោះក្ដីអាម៉ាស់ពេលបរាជ័យ 0:09:54.097,0:09:59.842 អ្វីៗទាំងអស់នេះនឹងរលាយបាត់ពេលដែលប្រឈមមុខនឹងការស្លាប់។ អ្វីដែលនៅសល់ជាអ្វីដែលសំខាន់សំរាប់យើងពិតប្រាកដ។ 0:09:59.949,0:10:07.279 ចាំថា ការគិតថាខ្លួនឯងនឹងស្លាប់ជាវិធីល្អបំផុត ដែលជួយអ្នកអោយរួចពីអន្ទាក់គំនិតដែលអ្នកតែងគិតថាអ្នកមានអ្វីដែលត្រូវបាត់បង់។ 0:10:07.462,0:10:12.389 អ្នកកើតមកគ្មានអ្វីយកមកតាមទេ ហើយក៏គ្មានអ្វីដែលត្រូវបាត់បង់ដែរ។ គ្មានមូលហេតុអ្វីដែលអ្នករស់នៅដោយមិនស្ដាប់តាមអ្វីដែលបេះដូងអ្នកចង់បានទេ។ 0:10:13.118,0:10:16.660 មួយឆ្នាំមុន គ្រូពេទ្យប្រាប់ថាខ្ញុំមានជំងឺមហារីក។ 0:10:17.559,0:10:22.533 ខ្ញុំអោយគេថតឆ្លុះនៅម៉ោង៧កន្លះព្រឹក ហើយរូបភាពបង្ហាញយ៉ាងច្បាស់នូវដុំសាច់ដុះលើលំពែងរបស់ខ្ញុំ។ 0:10:22.746,0:10:25.038 ខ្ញុំមិនទាំងដឹងថាលំពែងនោះជាស្អីផង។ 0:10:25.514,0:10:34.658 គ្រូពេទ្យបានប្រាប់ខ្ញុំថានេះជាប្រភេទជំងឺមហារីកដែលសឹងតែគ្មានសង្ឃឹមថាអាចព្យាបាលបាន ហើយថាខ្ញុំអាចរស់បានតែ៣ទៅ៦ខែទៀតទេ។ 0:10:34.927,0:10:42.652 គ្រូពេទ្យបានប្រាប់ខ្ញុំអោយត្រលប់ទៅផ្ទះរៀបចំដោះស្រាយអ្វីៗអោយហើយ។ នេះជាពាក្យសំងាត់របស់ពេទ្យ ដែលមានន័យអោយរៀបចំអ្វីៗទាំងអស់មុននឹងស្លាប់។ 0:10:42.944,0:10:50.659 វាមានន័យថាអ្នកត្រូវប្រាប់អ្វីៗទាំងអស់ដែលអ្នកគ្រោងនឹងប្រាប់ទៅកូនចៅរបស់អ្នកក្នុងរយៈពេល១០ឆ្នាំទៅមុខនោះ អោយចប់ត្រឹមរយៈពេលតែប៉ុន្មានខែនេះអោយហើយ។ 0:10:51.149,0:10:56.482 វាមានន័យថាបញ្ចប់ការបន្តអ្វីៗទៅអោយគ្រួសារ ដើម្បីអោយពួកគេរស់នៅដោយស្រួលពេលអ្នកស្លាប់ទៅ។ 0:10:56.810,0:10:58.642 វាមានន័យថាអោយអ្នកនិយាយពាក្យលាអោយហើយ។ 0:11:00.514,0:11:02.940 ខ្ញុំរស់ជាមួយក្រដាស់លទ្ធផលពិនិត្យសុខភាពនោះពេញមួយថ្ងៃ។ 0:11:03.389,0:11:10.265 ល្ងាចថ្ងៃនោះ ខ្ញុំទទួលការធ្វើកោសល្យវិច័យ។ គេញាត់អន្តោទស្សន៍ចូលតាមបំពង់ក ចូលក្នុងក្រពះ ពោះវៀន 0:11:10.452,0:11:14.069 រួចយកម្ជុលចាក់លើលំពែងរបស់ខ្ញុំដើម្បីជួសយកកោសិកាមួយចំនួនពីដុំមហារីកនោះ។ 0:11:14.587,0:11:22.526 ខ្ញុំត្រូវគេចាក់ថ្នាំសន្លប់មិនដឹងខ្លួនទេ។ ប៉ុន្តែប្រពន្ធខ្ញុំដែលនៅទីនោះដែរបានប្រាប់ខ្ញុំថា ពេលដែលគេមើលកោសិកាខ្ញុំតាមមីក្រូទស្សន៍ គ្រូពេទ្យចាប់ផ្ដើមស្រក់ទឹកភ្នែក 0:11:22.721,0:11:27.711 ព្រោះគេបានឃើញថាវាជាប្រភេទមហារីកលំពែងដ៏កម្រមាន ដែលអាចព្យាបាលបានដោយការវះកាត់។ 0:11:28.214,0:11:31.835 ខ្ញុំទទួលការវះកាត់ ហើយខ្ញុំមានសុខភាពល្អវិញហើយនៅពេលនេះ។ 0:11:32.057,0:11:39.699 [សំលេងទះដៃ] 0:11:40.142,0:11:45.621 នោះជានាទីដែលខ្ញុំនៅក្បែរសេចក្ដីស្លាប់ជាងគេ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិននៅក្បែរវាជាងនេះទៀតទេក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៀតនេះ។ 0:11:45.960,0:11:53.539 ដោយរស់ឆ្លងកាត់បទពិសោធន៍នេះ ខ្ញុំអាចប្រាប់អ្នកបានច្បាស់ជាងមុន ជាងពេលដែលការស្លាប់គ្រាន់តែជាមនោគតិសុទ្ធសាធនោះថា៖ 0:11:54.797,0:12:00.852 គ្មាននរណាម្នាក់ចង់ស្លាប់ទេ។ សូម្បីតែមនុស្សដែលចង់ទៅឋានសួគ៌ ក៏មិនចង់ស្លាប់ដើម្បីទៅទីនោះដែរ។ 0:12:01.324,0:12:07.074 តែការស្លាប់ជាទីដៅដែលយើងទាំងអស់គ្នាត្រូវទៅដូចគ្នា។ គ្មាននរណាម្នាក់អាចគេចវេសបានទេ។ 0:12:07.351,0:12:13.946 វាជារឿងធម្មជាតិ ព្រោះ ការស្លាប់ ទំនងជារបកគំឃើញដ៏ប្រសើរបំផុតតែមួយគត់របស់ ការរស់។ 0:12:14.116,0:12:18.353 ការស្លាប់ជាភ្នាក់ងារផ្លាស់ប្ដូរការរស់។ វាលុបបំបាត់អ្វីៗដែលចាស់ទៅ ហើយបើកផ្លូវអោយអ្វីៗដែលថ្មី។ 0:12:18.910,0:12:27.124 ឥលូវនេះអ្នកជាអ្វីៗដែលថ្មីនោះ ប៉ុន្តែនៅថ្ងៃណាមួយដែលនៅមិនឆ្ងាយប៉ុន្មាន អ្នកនឹងក្លាយជាចាស់បន្តិចម្ដងៗ ហើយ នឹងត្រូវបានគេលុបបំបាត់ចេញ។ 0:12:27.463,0:12:30.697 សូមទោសដែលនិយាយបែបនាដកម្ម ប៉ុន្តែវាជារឿងពិត។ 0:12:31.777,0:12:36.719 ពេលវេលារបស់អ្នកមានកំណត់ ហេតុនេះសូមកុំខ្ជះខ្ជាយវាក្នុងការរស់នៅជីវិតរបស់អ្នកដទៃ។ 0:12:37.099,0:12:41.787 កុំជាប់អន្ទាក់ជំនឿជាទូទៅ។ កុំរស់នៅដោយលទ្ធផលរបស់គំនិតអ្នកដទៃ។ 0:12:42.272,0:12:46.125 កុំអោយសំលេងរំខានរបស់មតិអ្នកដទៃពន្លិចសំលេងដែលនៅក្នុងចិត្តអ្នក។ 0:12:46.333,0:12:50.250 ហើយសំខាន់ជាងនេះទៅទៀត ត្រូវមានសេចក្ដីក្លាហានធ្វើតាមសំលេងបេះដូងនិងវិចារណញាណរបស់អ្នកផ្ទាល់។ 0:12:50.763,0:12:54.518 របស់ទាំង២នេះដឹងរួចទៅហើយពីអ្វីដែលអ្នកចង់ធ្វើពិតប្រាកដ។ 0:12:54.896,0:12:57.539 អ្វីៗក្រៅពីនោះគ្រាន់តែជារបស់រាយរងប៉ុណ្ណោះ។ 0:12:59.280,0:13:08.542 [សំលេងទះដៃ] 0:13:08.773,0:13:17.200 ពេលខ្ញុំនៅក្មេង មានសៀវភៅដ៏អស្ចារ្យមួយឈ្មោះ The Whole Earth Catalog ដែលជាគម្ពីរមួយសំរាប់អ្នកកើតជំនាន់ខ្ញុំ។ 0:13:17.302,0:13:24.767 វាត្រូវបានផលិតដោយបុរសម្នាក់ឈ្មោះ Stewart Brand ដែលរស់នៅ Menlo Park មិនឆ្ងាយប៉ុន្មានទេពីទីនេះ។ គាត់បានធ្វើវាដោយការរចនាដ៏ប៉ិនប្រសព្វ។ 0:13:25.231,0:13:33.542 វាត្រូវបានផលិតនៅទសវត្សរ៍ឆ្នាំ៦០ មុនសម័យដែលគេបោះពុម្ភសៀវភៅដោយប្រើកុំព្យូទ័រ។ វាត្រូវបានផលិតទាំងស្រុងដោយប្រើអង្គលីលេខ កន្ត្រៃ និង ម៉ាស៊ីនថតផូឡារ័យ។ 0:13:33.765,0:13:44.032 វាហាក់ដូចជាហ្គូហ្គលក្នុងទំរង់ជាក្រដាស់សៀវភៅ កាលពី៣៥ឆ្នាំមុន ពេលហ្គូហ្គលមិនទាន់មានមែនទែន។ វាប្រកបដោយឧត្តមគតិ និងពោរពេញទៅដោយសញ្ញាណនិងវិធីសាស្ត្រពិសេសៗ។ 0:13:44.550,0:13:47.915 Stewart និងក្រុមការងាររបស់គាត់បានចេញផ្សាយThe Whole Earth Catalog ជាច្រើនលេខ 0:13:48.202,0:13:52.173 ហើយនៅពេលដែលវាក្ដោបយកខ្លឹមសារស្ទើរទាំងអស់ហើយ ពួកគេបានបោះផ្សាយលេខចុងក្រោយ។ 0:13:52.496,0:13:56.349 គឺនៅពាក់កណ្ដាញទសវត្សរ៍ឆ្នាំ៧០ ពេលខ្ញុំមានអាយុស្របាលអ្នកទាំងអស់គ្នា។ 0:13:57.529,0:14:07.291 នៅលើក្របក្រោយរបស់លេខចុងក្រោយនោះ ជារូបភាពផ្លូវជនបទនាព្រឹកព្រលឹម ដូចទិដ្ឋភាពដែលអ្នកឃើញប្រសិនបើអ្នកធ្លាប់ធ្វើការសុំដោយសារឡានគេ។ 0:14:07.912,0:14:15.784 នៅខាងក្រោមរូបនោះមានសរសេរថា [br]«Stay Hungry. Stay Foolish.» (បន្តនៅស្រេកឃ្លាន។ បន្តនៅភ្លីភ្លើ។)។[br]នោះជាពាក្យលារបស់ពួកគេ។ 0:14:16.275,0:14:22.072 Stay Hungry. Stay Foolish ។ ហើយវាតែងតែជាអ្វីដែលខ្ញុំចង់បានសំរាប់ខ្លួនខ្ញុំផ្ទាល់។ 0:14:22.758,0:14:27.763 ហើយនៅពេលនេះ អ្នកបញ្ចប់ការសិក្សានិងចាប់ផ្ដើមជីវិតថ្មីមួយ ខ្ញុំសូមជូនពរអ្នកដោយប្រើពាក្យទាំងនេះ។ 0:14:28.012,0:14:30.602 Stay Hungry. Stay Foolish. 0:14:30.905,0:14:32.382 សូមអរគុណច្រើនអ្នកទាំងអស់គ្នា។ 0:14:32.591,0:14:49.110 [សំលេងទះដៃ] 0:14:54.314,0:14:56.841 [សាកលវិទ្យាល័យស្ទែនហ្វដ www.stanford.edu] 0:14:56.918,0:15:00.210 អ្នកអធិប្បាយ៖ កម្មវិធីមុននេះរក្សាសិទ្ធិគ្រប់យ៉ាងដោយ សាកលវិទ្យាល័យស្ទែនហ្វដ។ 0:15:00.357,0:15:03.147 សូមចូលមើលវិបសៃថ៍យើងខ្ញុំនៅ stanford.edu