(តើមានអ្វីថ្មីនៅក្នុងកម្មវិធី Firefox) ឥឡូវវាកាន់តែវាយស្រួល និងរហ័សដើម្បីទៅកាន់កន្លែងដែលយើងចង់ទៅ ជាមួយនឹងកម្មវិធីចុងក្រោយរបស់Firefox ជាមួយនឹងការរចនាថ្មីឡើងវិញ លោកអ្នកអាចភ្ជាប់អិនធឺណែតកាន់ងាយ និងចូលប្រើប្រាស់ នូវជម្រើសដែលគេប្រើច្រើនបំផុត។ ដូចជា ការទាញយក ការកត់ចំណាំ ប្រវត្តិសាស្រ្ត ចំណុចបន្ថឺម sync និងការកំណត់ផ្សេងៗ [ផ្ទាំងទំព័រថ្មី] យើងក៏អាចដាក់បន្ថែមនូវការរីកចម្រើនផ្សេងៗ ទៅក្នុងផ្ទាំងទំព័រថ្មីរបស់អ្នក។ ជាមួយផ្ទាំងទំព័រថ្មី លោកអ្នកក៏អាចចូលទៅកាន់តែងាយក្នុងទំព័រ ដែលគេចូលមើលច្រើន និងញឹកញាប់បំផុតបំផុត ដោយចុចតែម្តងប៉ុណ្ណោះ។ ដើម្បីចាប់ផ្តើមប្រើប្រាស់ ផ្ទាំងទំព័រថ្មីនេះ ចូរបង្កើតផ្ទាំងថ្មី ចុចលើ សញ្ញាបូក + នៅខាងចុងផ្ទាំងដែលកំពុងបើក។ ផ្ទាំងទំព័រថ្មីនឹងបង្ហាញជារៀងតាមលំដាប់លើគេហទំព័រដែល គេចូលច្រើន និងញឹកញាប់បំផុត។ អ្នកក៏អាចបង្រួមផ្ទាំងទំព័រថ្មីរបស់អ្នកឲ្យតូច ដោយផ្លាស់ទីនូវផ្ទាំងនីមួយៗទៅតាមលំដាប់។ ចុចលើពាក្យ Pushpin ដើម្បីចាក់សោរលើផ្ទាំងណាមួយ ចុច អក្សរ X ដើម្បីលុបផ្ទាំងនោះ។ លោកអ្នកក៏អាចចុចលើ grid នៅខាងលើផ្នែកខាងស្តាំទំព័រ ដើម្បីត្រឡប់ទៅកាន់ផ្ទាំងទទេនោះវិញ។ សូមទទួលយក កម្មវិធីចុងក្រោយរបស់ Firefox និងចាប់ផ្តើម ប្រើប្រាស់វានៅថ្ងៃនេះ!